Author: កែវ សុខា

លទ្ធផលនៃជំនួបប្រជុំស្វែងរកដំណោះស្រាយករណីតវ៉ារបស់អតិថិជនបុរីពិភពថ្មីសាខាកំបូល ៣ នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ភាគីខាងក្រុមហ៊ុនបុរីពិភពថ្មីបានយល់ព្រមទទួលយកសំណើចំនួន ៣ ចំណុចរបស់អតិថិជនទៅពិចារណា ដែលចំណុចមួយក្នុងចំណោមចំណុចទាំងបី គឺបើកចំហរយៈ៩០ថ្ងៃទុកលទ្ធភាពឱ្យក្រុមហ៊ុនទទួលទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ។

Read More

លោក ហេង តារា តំណាងក្រុមអ្នកតវ៉ាករណីបុរីពិភពថ្មីកាបូល៣ រឹបអូសផ្ទះប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី៣០ខែតុលានេះថា នៅថ្ងៃស្អែកនឹងមានជំនួបចរចាដោះស្រាយវិវាទខាងលើដោយមានតំណាងភាគីចំនួនបី គឺតំណាងក្រុមប្រជាពលរដ្ឋ ភាគីបុរីពិភពថ្មី និងអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ។

Read More

ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា កំណត់ហេតុនៃកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានអនុភាពចាប់បង្ខំឱ្យគូភាគីត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ដោយគូភាគីមិនអាចគេចវេះនោះឡើយ។

Read More

រូបមន្ត“យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា គឺប្រយុទ្ធសាស្រ្តយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ខេត្តកំពង់ស្ពឺជាខេត្តត្រូវបានរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ពីភូមិសាស្រ្តខេត្តតែម្តង។

Read More

ភ្នំពេញ៖ ទីបំផុតសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះនឹងក្លាយជាកត្តាលីករមួយជួយសម្រួលដោះស្រាយការកក់ស្ទុះសំណុំរឿងនៅតុលាការ និងជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៤ កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។ យ៉ាងណាសម្តេចស្នើឱ្យមានវិធានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្មីនេះ ដ្បិតអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំថា យន្តការមួយនេះបង្កើតឡើងដើម្បីបង្ខំពលរដ្ឋឱ្យដោះស្រាយទំនាស់ដោយមិនអាចទៅទទួលសេវាក្នុងប្រព័ន្ធតុលាការបាន។ មួយទៀតដែរ យន្តការអាជ្ញាធរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ត្រូវអនុវត្តទន្ទឹមគ្នានឹងយន្តការដែលមានស្រាប់តួយ៉ាង យន្តការដោះស្រាយវិវាទពាណិជ្ជកម្ម…

Read More

យ៉ាងហោចណាស់ស្រុកចំនួន១០ និងរោងចក្រចំនួន៩ ស្ថិតក្នុងខេត្តកណ្កាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ត្រូវបានវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួងសមីបានផ្តល់ទាំងជំនួយផ្នែកបច្ចេកទេស និងថវិកា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកអនាម័យក្នុងរោងចក្រនិងក្នុងសហគមន៍ឱ្យកាន់តែមានភាពល្អប្រសើរ។

Read More

ភ្នំពេញ៖ ថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅតែសង្កត់ធ្ងរជាថ្មីទៀតថា ក្រសួងពុំទាន់សម្រេចគោលការណ៍ផ្តល់អតិ្ថភាពជូនដល់សិស្សប្រឡងជាប់និទ្ទេសល្អៗដូចជានិទ្ទេស A,B,C ឱ្យជាប់ក្លាយជាគ្រូបង្រៀនដោយស្វ័យប្រវត្តិនោះទេ ពោលគឺត្រូវឆ្លងកាត់ការប្រឡងមួយដំណាក់កាលទៀតបើសិនជាបេក្ខជនចង់ក្លាយគ្រូបង្រៀនមែននោះ។ ការបញ្ជាក់ជាថ្មីទៀតនេះតបតាមសំនួររបស់អ្នកសារព័ត៌មាននាសន្និសីទកាសែតស្តីពី«ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៣»នៅទីស្តីការក្រសួងអប់រំ។ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងចូលជាគ្រូបង្រៀននោះ គឺមានមុខវិជ្ជាឯកទេស(ភាសាខ្មែរ គណិត រូប គីមី ជីវៈ…)ដែលបេក្ខជនស្រឡាញ់បូកនឹងមុខវិជ្ជាចំណោះដឹងទូទៅ។…

Read More

ភ្នំពេញ៖​ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ បញ្ជាក់ច្បាស់ៗក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៣ថា ករណីចាប់បានបេក្ខជនប្រឡងរូបណាដែលហ៊ានយកសំណៅឯកសារឬព្រីយ៉ុង និងគ្រឿងអេឡិចត្រនិចចូលដល់ក្នុងថ្នាក់ឬក្រោយពេលគោះជួងប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ចំពោះករណីនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីថា បើសិនជាបេក្ខជនភ្ញាក់រលឹកប្រគល់ព្រីយ៉ុងនិងគ្រឿងអេឡិចត្រនិចដូចជាទូរស័ព្ទ និងម៉ាស៊ីនគិតលេខជូនគ្រូទទួលបន្ទុកថ្នាក់និងអនុរក្សមុនជួងគោះបន្លើរឡើង នោះនឹងអាចរួចផុតទោសកំហុស។ នេះបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងអប់រំ។រដ្ឋមន្ត្រីក្រសួងអប់រំ៖ បេក្ខជនដែលយកសំណៅឯកសារ គ្រឿងអេឡិចត្រនិចចូលថ្នាក់ និងចម្លងគ្នាឬឱ្យគេប្រឡងជំនួសនឹងធ្លាក់ស្វ័យប្រវត្តិ។ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ថ្លែងក្នុងសន្និសីទកាសែត។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។ មួយវិញទៀត…

Read More

ភ្នំពេញ៖ករណីក្មេងៗសិស្សសាលាវាយគ្នាក្នុងថ្នាក់រៀននិងបង្ហោះលើបណ្តាញសង្គមត្រូវបានផ្ទុះការចាប់អារម្មណ៍ជាថ្មីទៀត បន្ទាប់ពីឃ្លីបវីដេអូសិស្សស្រីក្មេងៗវាយតប់គ្នានៅសាលា សុវណ្ណភូមិសាខាទី១៤ កាលពីទី២១ ខែតុលា ឆ្នាំ២០២៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណីនេះបង្កការភ្ញាក់ផ្អើលរហូតមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ១ បើកការស្រាវជ្រាវ ឈានដល់ការកោះហៅភាគីទាំងសងខាង រួមមានឳពុកម្តាយផង មកសម្របសម្រួល ធ្វើកិច្ចសន្យា បញ្ចប់រឿងដោយសុំទោសលើភាគីក្មេងស្រីរងគ្រោះ។ សកម្មភាពវាយតប់គ្នាដែលបានបង្ហោះលើបណ្តាញសង្គម។រូបភាពពីហ្វេសប៊ុក។ តែចំណោទបញ្ហាក្នុងរឿងនេះ នៅតែកើតមានឡើងដដែរជាដដែរដោយអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញមតិងឿងឆ្ងល់ថា តើការវាយតប់គ្នាត្រូវបញ្ចប់ត្រឹមសុំទោសឬយ៉ាងណា? ដោយក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាបានចែងផ្តន្ទាទោសចំពោះសកម្មភាពហិង្សាដោយចេតនា បង្ករបួសស្នាមលើតែនីតិជន(ជនមានអាយុលើសពី១៨ឆ្នាំ) ដូច្នេះ ករណីក្មេងៗជាអនីតិជន(ជនមានអាយុក្រោម១៨ឆ្នាំ)ត្រូវបានដោះស្រាយត្រឹមធ្វើកិច្ចសន្យាកម្រិតសាលា និងប៉ុស្តិ៍ប៉ូលីសតែប៉ុណ្ណោះ…

Read More