ថ្ងៃនេះ ការប្រកួតកីឡាអេឡិចត្រូនិកលំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) សប្ដាហ៍ទី៥ ដែលជាជំនួនកាត់សេចក្ដីដើម្បីរកឃើញក្រុមចំនួន ២ដែលនឹងត្រូវធ្លាក់ចេញបីការប្រកួតបន្ត។
ស្របពេលក្រុមខ្លាំង ចំនួន ៦ដែលនឹងត្រូវឡើងទៅជួបគ្នានៅវគ្គ Playoff បន្តទៀត។ ដោយនៅថ្ងៃសៅរ៍ អាទិត្យ ចុងសប្ដាហ៍នេះ ចំនួន ក្រុម៨ ដែលនៅសល់ការប្រកួតនឹងសម្រេចកាត់សេចក្ដី។
កម្មវិធីប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី១៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135428/MPL-KH-Match-Week5-1024x1024.jpg)
កម្មវិធីប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី២៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135427/MPL-KH-Match-Week5-2-1024x1024.jpg)
ការប្រកួតដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីពទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។ សម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤។
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport៕
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135426/fghgf-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)