សិល្បៈ​អន្តរជាតិ​៖ V សមាជិក​ BTS បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួនថា​ «បេះដូង​ខ្ញុំ​ឈឺ​ចាប់​ណាស់​» ក្រោយ​អ្នក​គាំទ្រ​មក​ចាំ​ទទួល​ខ្លួន​ណែន​ក្ដន់​ពេញ​ក្នុង​ព្រលាន​យន្ត​ហោះ​ ពេល​លោក​ត្រលប់​មកពី​​​ប៉ា​រីស​វិញ​។

ក្នុង​ដំណើរ​ត្រលប់​មក​ពី​ប៉ារីស​វិញ​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សំរុក​មក​ព្រលាន​យន្ត​ហោះ​ដើម្បី​បាន​មើល​ឃើញ​លោក​ដែល​ធ្វើ​ឱ្យ​តារា​រូប​នេះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​។ ក្រោយ​មក​​ V បាន​ស្នើ​ឱ្យគ្រប់​គ្នា​ចេញ​ឱ្យ​ឆ្ងាយ​ពី​ស្ថានភាព​មួយ​នេះ​ព្រោះ​អាច​នឹង​បណ្ដាល​ឱ្យ​រងរបួស​ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​លោក​ចាំ​បាច់​ត្រូវ​បង្ហាញ​ពី​ការ​ព្រួយ​បា​រម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​គាំទ្រ​។

រឿង​ហេតុ​កើត​ឡើង​នៅ​ពេល​ដែល​ Kim Taehyun (V) ត្រលប់​មក​ពី​ប៉ារីស​ បន្ទាប់​​ពី​ទៅ​បរទេស​ ដោយ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ ហើយ​បាន​ត្រលប់​មក​កូរ៉េ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។ ក្រោយ​បញ្ចប់​ការ​ងារ​និង​ត្រ​លប់​កាន់​មាតុ​ប្រទេស​វិញ​ ស្រាប់​តែ​មាន​​មនុស្ស​ច្រើនកុះ​ករ​មក​ព័ទ្ធ​ជុំវិញ​លោក​ ដោយ​មនុស្ស​ទាំង​​នោះ​ព្យាយាម​ថត​រូប​សន្លឹក​ និង​វីដេអូ​របស់​តារា​រូប​នេះ​។ មុន​នឹង​ប្រញាប់​ចាកចេញ​ទៅ​កាន់​ឡាន​ V នៅ​តែ​លើក​ដៃ​បាយបាយ​ ឱ្យ​​អ្នក​គាំទ្រ​របស់​ខ្លួន​ បន្ទាប់ពី​ឡើង​ឡាន​​និង​មាន​ពេល​វេលា​បាន​ឆែក​ Instagram ដើម្បី​និយាយ​ពី​រឿង​នេះ​។ ទោះ​ជា​ស្ថានការណ៍​នៅពេល​នោះ​រញ៉េរញ៉ៃ​យ៉ាង​ណាក្ដី​ V មិន​បាន​ប្រើ​សម្ដី​ដោយ​កំហឹង​នោះ​ឡើយ​ប៉ុន្តែ​គេ​បែរ​ជា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខសុវត្ថិភាព​របស់​អ្នក​គាំទ្រ​ទៅ​វិញ​។

«​តើ​មិន​មាន​អ្នក​កាសែត​និង​អ្នក​គាំទ្រ​ របួស​ទេមែនទេ?​ រាល់​ពេល​មក​ដល់​ប្រទេស​ខ្ញុំ​ពិត​ជា​បារម្ភ​ណាស់​។ ខ្ញុំ​បាន​ឃើញ​អ្នក​គ្រប់​គ្នា​ (ARMY) ខ្ញុំ​រីករាយ​ណាស់​ ប៉ុន្តែ​ពេល​ឃើញបងប្អូន​ដួល​ ឃើញ​បងប្អូន​បុក​គ្នា​ បេះដូង​ខ្ញុំ​ពិត​ជាឈឺ​ចាប់​ណាស់​។ ចាប់​ពីពេល​នេះ​ បើ​យើង​បាន​ជួប​គ្នា​ដោយ​មិនមាន​របួស​ ឬ​ដួល​ច្បាស់​ជា​ល្អ​មិន​ខាន​។

នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ​ដែល​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ ប៉ុន្តែ​នៅ​រាល់​ពេល​មាន​ហេតុការណ៍​នេះ​ V មិន​ដែល​ភ្លេច​ដាស់តឿន និង​ក្រើន​រំលឹក​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ និង​ចេញ​ឱ្យ​ឆ្ងាយ​ពី​ស្ថានការណ៍​បែប​នេះ​ ព្រោះ​អាច​នឹង​បណ្ដាល​ឱ្យ​រងរបួស​បាន៕

ប្រភព៖ zoomtventertainment

Share.