សមាគមវៀតណាមនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួន​ដែលរស់នៅតាមដងទន្លៃ ឲ្យគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការរុះរើ​ដោយស្ម័គ្រចិត្ត និងកុំផ្លាស់ទីទៅប្រទេសវៀតណាម ព្រោះតែស្ថានភាពកូវីដ១៩។​

ការជូនដំណឹងខាងលើនេះ ធ្វើឡើងស្របពេលម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់មិនរៀបរយជាច្រើន លើផ្ទៃទឹកក្នុងមូលដ្ឋានខណ្ឌជាប់ព្រំប្រទល់ទន្លេទាំង៧ រួមមាន ខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និងខណ្ឌមានជ័យ ត្រូវបានម្ចាស់រុះរើ និងខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត គិតចាប់ពីថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ និងកំពុងរើចេញជាបន្តបន្ទាប់។

សមាគម​វៀតណាម​ ​នៅ​កម្ពុជា​ ​ចេញ​សេចក្តីប្រកាស​មិន​ឲ្យ​ជនជាតិ​វៀតណាម ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​ ​និង​ពលរដ្ឋ​វៀតណាម​ ​ដែល​កំពុង​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ ​ចំនួន​​៦​ខណ្ឌ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ឲ្យ​ស្នាក់​នៅនឹង​កន្លែង​ ​និង​មិន​ត្រូវ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​ ​និង​ក្បូន​ ​ទៅ​ប្រទេស​វៀតណាម​ ​នៅ​ពេលនេះ​ ​ពីព្រោះ​ច្រក​ទ្វារ​ព្រំដែន​វៀតណាម​ ​ត្រូវ​បាន​បិទ​ ​និង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញចូល​ប្រទេស​វៀតណាម​ ​ឡើយ​ ​ដោយសារតែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​។​

សេចក្តីប្រកាស​ដដែល​ ​បាន​បញ្ជាក់​ថា​ ​សមាគម​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ ​ហើយ​អាជ្ញាធរ​ក៏បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ ​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​លំនៅ​ដា្ឋ​ន​ ​នៅ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​នោះ​។ ដូច្នេះ សមាគម ស្នើដល់ពួកគេ ត្រូវ​គោរព​ទៅតាម​គោល​ការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ដោយ​ស្ម័គ្រចិត្ត​ និង​រើ​ទៅ​ចត​នៅ​ទីតាំង​ថ្មី​ ​ដែល​កំណត់​ដោយ​អាជ្ញា​ ​នៅ​ក្នុង​ភូមិ​ក្រួស​ ​សង្កាត់​សំរោង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​៕

Share.