ភ្នំពេញ ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង ជួបនូវគ្រោះអគ្គិភ័យ ផ្តើមចេញពីទុស្សេខ្សែភ្លើង មួយពព្រិចភ្នែក ឆេះអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យ ព្យាយាមជួយសង្គ្រោះណាស់ដែរ តែភ្លើងឆេះលឿន ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ផ្ទះរងគ្រោះសាងសង់អំពីឈើប្រក់ក្បឿង ថ្មក្រោម មានទំហំ៥ម៉ែត្រx៦ម៉ែត្រ ដោយសារផ្តើមចេញពីទុស្សេខ្សែភ្លើង ក្លាយជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង សម្បីតែទ្រព្យសម្បត្តិ ត្រូវបានក្លាយជាចំណីអគ្គិ ។

ក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ច រថយន្តពន្លត់អគ្គិ័យ ចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេងៗទៀត ហើយភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃដដែល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.