ត្បូងឃ្មុំ៖ រថយន្តវ៉េអង បើកយ៉ាងលឿនទៅបុករះរបងថ្ម បង្គោលភ្លើង និងតូបកាត់សក់ទាំងកណ្តាលយប់ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានការនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១១.៤០នាទីយប់ ស្ថិតនៅតាមផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះសំណាក់ផ្សារសួង២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤-១៤៥ គេឃើញមានរថយន្តវ៉េអង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-7749 និង សឺមីរុឺម៉កផ្លាកលេខ កំពង់ចាម4A-0865 បើកបរពីលិចមកកើត បានបុករះរបងថ្ម បង្គោលភ្លើង និងតូបកាត់សក់ បណ្តាលឱ្យបាក់របងថ្មប្រហែលជាង១០ ម៉ែត្រ បង្គោលភ្លើង ១ដើម និងតូបកាត់សក់មួយកន្លែង។ ក្រោយពេលកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

តាមប្រភពដ៏ដែលបានបន្តទៀតថា ក្នុងករណីនេះមិនបណ្តាលឱ្យមានអ្នករងបួសសទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង នឹងនាំយករថយន្តបង្កទៅអធិការដ្ឋានក្រុងសួង ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកចាត់ការទៅតាមនិតិវិធី៕

អត្ថបទ៖ សាន វីឡែម

Share.