ភ្នំពេញ ៖ ផ្ទះជនជាតិចិនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខ្សែកាមេរ៉ាសុវត្តិភាព បណ្តាញបង្កប់ក្នុងពិដាន ហុយផ្សែងខ្មួល បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ ពន្លត់ទាន់ពេល ខូចខាតតែបណ្តាញខ្សែកាមេរ៉ា បាក់ដាច់ធ្លាក់ពិដានបន្ទប់ជាន់ទី១ តែប៉ុណ្ណោះ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះមានឈ្មោះ LU HAILIN ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ C97638618 មុខរបរ ស្តុក និងលក់បរិក្ខាអគ្គិសនី គ្រឿងអិឡិចត្រូនិច កាមេរ៉ាសុវត្តិភាព ស្នាក់នៅផ្ទះមើតហេតុ ជាប្រភេទផ្ទះល្វែងទំហំ៤ម៉ែត្រx១២ម៉ែត្រ តែភ្លើងឆេះបន្ទប់ជាន់ទី១ ទំហំ៤ម៉ែត្រx៦ម៉ែត្រ រងខូចខាតបណ្តាញខ្សែកាមេរ៉ា និងបាក់ដាច់ធ្លាក់ពិដាន មិនបង្កឱ្យអ្នកណារងរបួសឡើយ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់ស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ បាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ទៅវិញ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.