ភ្នំពេញ៖ម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JA-5822 ត្រូវបានជនសង្ស័យ មិនស្គាល់មុខ យកទៅផ្លុងចោលនៅគំនរសំរាម នៅតាមបណ្ដោយផ្លូវរថភ្លើង ក្បែររង្វង់មូល ទួលគោកចាស់ ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជនីភ្នំពេញ អស់រយៈពេល៣ថ្ងៃហើយ ដាក់កម្លាំងឃ្លាំចាំមើល តែគ្មានអ្នកណាទៅ យក ទើបនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២កម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូមួយគ្រឿងខាងលើ ត្រូវបានគេឃើញផ្លុងទុកចោលតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មកម្ល៉េះ ដោយចាត់កម្លាំងឃ្លាំមើល អស់រយៈពេល៣ថ្ងៃទៅហើយ ពុំឃើញមានអ្នកណាទៅយក រហូតមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចយកទៅរក្សាទុក នៅស្នងការរាជធានីភ្នំពេញហើយប្រកាសស្វែងរកម្ចាស់ផងដែរដើម្បីយកឯកសារទៅផ្ទៀងផ្ទាត់យកម៉ូតូវិលត្រឡប់ទៅវិញ៕

អត្ថបទ៖តាតុង សែនជ័យ

Share.