ភ្នំពេញ៖បុរសម្នាក់ បេីករថយន្ត ក្នុងស្ថានភាពស្រវឹង បេីកក្នុងល្បឿនលឿន បោះពួយយ៉ាង លឿន រេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយ បាក់ទ្រេតដល់ដីមួយផ្ទាំង និងរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់ បេីករថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4878 បេីកបរទិសដៅ ពីខាងលិច មក ទិសខាងកើត។ស្រាប់តែមកដល់ចំណុចកេីតហេតុ បានរេចង្កូត បោះពួយយ៉ាងលឿន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ទ្រេតដល់ដី។ចំណែកឯរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ម្ចាស់រថយន្ត បានបេីកទ្វាររថយន្ត ចាកចេញពីកន្លែងកេីតហេតុ បាត់ស្រមោលបន្សល់ទុករថយន្ត នៅនឹង កន្លែងកេីតហេតុ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការ វាស់វែង យករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.