បាត់ដំបង៖ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យជាមមុខសញ្ញាគ្រឿងញៀនចំនួន២នាក់ ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទីនៅ។

ការឃាត់ខ្លួននេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯកសុខ និមលនាយការិយាល័យនគរបាលប្រឆាំងគ្រឿងបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ចំនួន០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផាច ភួង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ញៀនប្រភេទមតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៨ថង់ ទម្ងន់១,១១ក្រាម(ថ្នាំសុទ្ធ)។ ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យបាន ជនសង្ស័យឈ្មោះ ផាច ភួង សហការជាមួយសមត្ថកិច្ច រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀតនាវេលាម៉ោង ១៤និង៥០នាទីនៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សំ សត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

រួមទាំងដកហូតវត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ ថង់ទម្ងន់០,៧ ១ ក្រាម(ថ្នាំសុទ្ធ)។ សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។ សរុបក្នុងកិច្ចប្រតិបត្តិការនេះគឺថ្នាំ មានញៀនប្រភេទហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ទម្ងន់ ១,៨២ក្រាម (ថ្នាំសុទ្ធ) ។
បច្ចុប្បន្ន ជនសង័្សយនិង វត្ថុតាងត្រូវបានសមត្ថកិច្ចក៏សាង សំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕
