បាត់ដំបង៖ ការិយាល័យប្រឆាំងគ្រឿង​ញៀននៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបង្ក្រាបករណី ជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យជាមមុខសញ្ញាគ្រឿងញៀនចំនួន២នាក់ ចំណុចភូមិអណ្តូង​ចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា​ម៉ោង១៣និង៤០នាទីនៅ។

ការឃាត់ខ្លួននេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុ​យ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿង​ញៀន​លោកវរសេនី​យ៍​ឯក​សុខ​ និមល​នា​យ​ការិយាល័យនគរបាល​ប្រឆាំងគ្រឿង​បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង​ញៀននៃស្នង​ ការដ្ឋាននគរបាល ខេត្តបាត់ដំបង បង្ក្រាបករណី ជួញ​ដូរដោយខុសច្បាប់នូវសារធាតុ ញៀន ចំនួ​ន​០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងបានឃាត់​ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផាច ភួង ភេទប្រុស អា​យុ២​២​ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ញៀនប្រភេទមតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៨ថង់ ទម្ងន់១,១១​ក្រាម(ថ្នាំសុទ្ធ)។ ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

Processed with Rookie Cam

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យបាន ជនសង្ស័យឈ្មោះ ផាច ភួង ​សហការជាមួយសមត្ថកិច្ច រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀតនាវេលាម៉ោង ១៤​និង​៥០​នាទីនៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សំ សត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ​ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

Processed with Rookie Cam

រួមទាំងដកហូតវត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទ​មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ ថង់ទម្ងន់​០,៧ ១ ក្រាម(ថ្នាំសុទ្ធ)។ សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយ​ចំនួន ។ សរុបក្នុងកិច្ចប្រតិបត្តិការនេះគឺថ្នាំ មានញៀនប្រភេទហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ទម្ងន់ ១,៨២ក្រាម (ថ្នាំសុទ្ធ) ។

បច្ចុប្បន្ន ជនសង័្សយនិង វត្ថុតាងត្រូវបានសមត្ថកិច្ចក៏សាង សំ​ណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់​៕​

Share.