Jung Ilhoon ​ ​អតីត​សមាជិក​ក្រុម​ចម្រៀង​ K-pop ដ៏ល្បី​ BTOB ​ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​​ឆ្នាំ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​ ១៣០​ លានវ៉ុន​(​ប្រមាណ ​១១៦,៣៤៥​ លាន​ដុល្លារ​)​ ពី​បទ​ទិញ​​​និង​ជក់​កញ្ឆាបាន​ដាក់​ប្ដឹង​ឧទ្ធរណ៍​។​​​​​​​​

សូមចុចអាន រឿង​អាស្រូវ​ធ្វើ​ឱ្យ​ តារា​សម្ដែង​ Jisoo និង​ផលិតកម្ម​ KeyEast ​ប្រឈម​នឹង​បាត់បង់​ទឹក​ប្រាក់​ជាង​​២លាន​ដុល្លារ

វែបសាយ​ Allkpop បាន​ផ្សាយ​ថា​ យោង​តាម​សំដី​អ្នក​តំណាង​ ​​អតីត​សមាជិក​ BTOB ​មិន​យល់​ស្រប​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នោះ​ទេ​ ដូច្នេះ​លោក​បាន​ដាក់​ប្ដឹងយ​ឧទ្ធរណ៍​ទៅ​កាន់​​​​តុលការ​កណ្ដាល​ក្រុង​សេអ៊ូល​។
សូមចុចអាន តារាសម្ដែងមួយក្រុមនេះជួបរឿងស៊យធំ គ្មានសង្ឃឹមនឹងទទួលបានប្រាក់ថ្លៃកម្លាំងពលកម្មថតរឿងនោះទេ!

Ilhoon ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាន់​ពី​ឆ្នាំ​មុន​នឹងត្រូវ​បាន​ចោទ​ប្រកាន់​លើ​ការ​ប្រើប្រាស់​កញ្ឆា​ចំនួន​១៦១​លើក​ ចាប់​តាំង​ពី​ឆ្នាំ​២០០១៦​ រហូត​ដល់​ឆ្នាំ​២០១៩​។​​​

សូមចុចអាន Hyun Bin ​ព្យួរ​ចោល​ការងារ​សម្ដែង​១​ឆ្នាំ​ពេញ​ដើម្បី​ ត្រៀម​រៀបចំ​អាពាហ៍ពិពាហ៍​ឆ្នាំ ២០២២

នៅ​ក្នុង​ការ​កាត់​ក្ដី​កាល​ពី​ខែ​មុន​ មេធាវី​របស់​ Ilhoon បាន​លើក​ឡើង​ថា​ «ជន​ជាប់​ចោទ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​» ខណៈ​សាមី​ខ្លួន​ Ilhoon បាន​ការ​ពារ​ខ្លួន​ដោយ​និយាយ​ថា​៖ «ខ្ញុំ​​រស់​នៅ​ក្នុង​សម្ពាធ​​ខ្លាំង ​​ខ្ញុំ​​ធ្វើ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ចាប់​តាំង​ពី​អាយុ​នៅ​ក្មេង​ ក្នុង​នោះ​មាន​ទាំង​ពេល​ខ្ញុំ​ស្ថិត​ក្នុង​ការ​ហ្វឹកហាត់ ​និង ​ការ​និពន្ធ​តន្ត្រី​ តែ​ខ្ញុំ​ជ្រើសរើស​វិធី​ខុស​មក​បន្ធូរ​បន្ថយ​ភាព​តានតឹងខ្លួន​ឯង​»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ កន្លង​ទៅ​ថ្មីៗ​នេះ​ Ilhoon ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន​ ១៣០​លាន​វ៉ុន(​ប្រមាណ​ជា១១៦,៣៤៥​លាន​ដុល្លារ​)

ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត​នោះ​ សារព័ត៌មាន​ត្រយង​នឹង​លើក​មក​ផ្សាយ​ជូន​ប្រិយមិត្ត​អ្នក​អាន​ជា​បន្ត​បន្ទាប់​ទៀត​។

Telegram-Troryorng
Share.