បើតាមការបញ្ជាក់ពីគណៈកម្មការបច្ចេកទេសបញ្ជាក់ថា ផ្នែកបាល់ទាត់បុរស ៤ក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន៖ ក្រុមក្រសួងការពារជាតិ ក្រុមខេត្តកំពង់ឆ្នាំង ក្រុមខេត្តកោះកុង និងខេត្តព្រៃវែង។

បេក្ខភាព៤ក្រុមនេះធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនីមួយ។ សម្រាប់កាលបរិច្ឆេតប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យបឹងត្របែក និងកីឡដ្ឋានស្តាតចាស់។

ផ្នែកបាល់ទាត់នារី រួមមាន៖ ក្រុមខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តសៀមរាប ដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រកួតនាថ្ងៃទី២៦វិច្ឆិកា ស្អែកនេះដូចគ្នា នៅទីលានវិទ្យាល័យបឹងត្របែក និងទីលានវិទ្យាល័យច្បារអំពៅ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី២៦ ខែវីច្ឆិកា ឆ្នាំ២០២២៖
*នារី
ខេត្តស្វាយរៀង vs ខេត្តបាត់ដំបង វេលាម៉ោង៨:០០នាទីព្រឹក វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
ខេត្តកំពង់ស្ពឺ vs ខេត្តសៀមរាប វេលាម៉ោង៨:០០នាទីព្រឹក កីឡដ្ឋានស្តាតចាស់

*បុរស
ក្រសួងការពារជាតិ vs ខេត្តព្រៃវែង វេលាម៉ោង៣:០០នាទីរសៀល វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
ខេត្តកោះកុង vs ខេត្តកំពង់ឆ្នាំង វេលាម៉ោង៣:០០នាទីរសៀល កីឡដ្ឋានស្តាតចាស់។

គួរបញ្ជាក់ថា ប្រកួតកីឡាបាល់ទាតនៃកីឡាជាតិ លើកទី៣នេះ មាន៣ពូលដូចៗគ្នា ដោយបេក្ខភាព៤ក្រុមចុងក្រោយទាំងបុរស និងនារី ត្រូវបានជ្រើសរើស១ក្រុមឈរលើកំពូលតារាងទាំង៣ បូកនឹង១ក្រុមដែលល្អបំផុត១ក្រុម។

ដោយឡែកសម្រាប់ការប្រកួតផ្តាច់ព្រ័តទាំងបាល់ទាត់បុរស និងនារី នឹងធ្វើឡើងនៅថ្ងៃទី២៩វិច្ឆិកាដូចៗគ្នា ដោយបាល់ទាត់បុរស ប្រកួតកីឡាកីឡដ្ឋានស្តាតចាស់ និងបាល់ទាត់នារី ប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ៕

Share.