សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសដាក់ចេញផែនការគោលឆ្នាំ២០២២-២០២៥ ដោយ ផ្តោតលើសសរស្តមចំនួន៤ក្រោយពីប្រជាកសិករនៅតាមបណ្តាខេត្តនានាបាន ត្អូញត្អែរ អំពីតម្លៃស្រូវធ្លាក់ចុះនៅរដូវប្រមូលផល។

សរសរស្តមទាំង៤ដែលសហព័ន្ធស្រូវអង្ករបានដាក់ចេញនៅក្នុងសន្និបាតរបស់ខ្លួននៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ ២០២២នេះរួមមាន៖

អភិបាលកិច្ច៖បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងប្រកបដោយការ ទទួលខុសត្រូវ និងគណនេយ្យភាព៊

ជំរុញផលិតកម្មពូជស្រូវ៖បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវនិងចែកចាយដល់ប្រជាកសិករនិង ធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវ។

ទីផ្សារ៖ជំរុញការនាំចេញដោយរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារស្របតាមប្រភេទស្រូវ និង អង្ករដែលកំណត់យកឆ្នាំ២០២៣ឲ្យបាន៧៥ម៉ឺនតោននិង១លានតោនក្នុងឆ្នាំ២០២៥។

ការស្រាវជ្រាវនិងអភិវឌ្ឍន៍៖រៀបចំឲ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវដែលអាចឆ្លើយតបនៅប្រែប្រួល អាកាសធាតុ ទីផ្សារនិងទិន្នផល៕

Share.