ភ្នំពេញ ៖ រថយន្តស្តារិចមួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយល្បឿនលឿន ងងុយដេកងោកមួយភាំងរេចង្កូតបុករះទ្រូងផ្លូវ បាក់បែក ប៉ើងខ្ឬាតអស់១២កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ខ្ទេចទាំងរថយន្ត ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-6755 បើកដោយបុរសម្នាក់ ល្បឿនលឿន ពីកើតទៅលិច ងងុយដេក ងោកមួយភាំងរេចង្កូតជ្រុលបុករះទ្រូងផ្លូវ បនរភេទជ័រ បាក់បែកប៉ើងខ្ទាតអស់១២កង់ នុងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតមួយដើម ហើយព្យាយាមបើករថយន្តទៅមុខទៀត បានជាង១០០ម៉ែត្រ បែកធុងទឹក រលត់ម៉ាសុីនទៅមុខលែងរួច ម្ចាស់ចុះមក សមត្ថកិច្ចទៅដល់ល្មម ឃាត់ខ្លួននាំចូលប៉ុស្តិ៍ ។

ក្រោយកើតហេតុ រថយន្តបង្ករួមទាំងអ្នកបើកបរផង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័័យ

Share.