សិល្បៈ​អន្តរ​ជាតិ​៖ ​អ្នក​គាំទ្រ​ CL បាន​ចេញ​មក​បង្ហាញ​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ ដែល​ស​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​ចម្រៀង​ KPOP រូប​នេះ​ស័ក្ដិ​សម​បំផុត​នឹង​ទទួល​បាន​ងារ​ថា «ស្នេហា​ដំបូង​នៃ​​ប្រទេស​​កម្ពុជា​» ព្រោះ​អ្វី​ដែល​នាង​បាន​លះ​បង់​មិន​ត្រឹម​តែ​ដើម្បី​តន្ត្រី​នោះ​ទេ​ តែ​ក៏​ដើម្បី​មនុស្ស​ជាតិ​ទាំង​មូល​ផង​ដែរ។

អ្នក​គាំទ្រ​ខ្មែរ​​ដែល​គាំទ្រ​ក្រុម​ 2NE1 បាន​បង្កើត​និង​​ដាក់​ឈ្មោះ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ Park bom Lee ​ដើម្បីចែក​រំលែក​ព័ត៌មាន​ស្ដីពី​តារា​ចម្រៀង​ 2NE1 ក៏​ដូច​ជា​បង្ហាញ​សេចក្ដី​ស្រលាញ់​និង​ការ​គាំទ្រ​ចំពោះ​ក្រុម​ចម្រៀង​មួយ​នេះ​។ ថ្មីៗ​នេះ​នៅពេល​ដែល​ CL បាន​ត្រលប់​មក​ច្រៀង​និង​សម្ដែង​ Concert នៅ​ប្រទេស​កម្ពុជា​សារជា​ថ្មី​នោះ​ អ្នក​គាំទ្រ​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ចំពោះ​តារា​ស្រី​រូប​នេះ​ជា​ពិសេស​ នោះ​ក៏​ដោយ​សារ​តែ​ CL បាន​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​មើល​ឃើញ​ថា​ខ្លួន​ ស្រលាញ់​អ្នក​គាំទ្រ​នៅ​កម្ពុជា​មិន​ចាញ់​ អ្នក​គាំទ្រ​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ​ឡើយ​។

​យោង​តាម​ការ​បង្ហោះ​របស់​គណនី​ Park Bom Lee នេះ​អាច​ជា​សក្ខីកម្ម​មួយ​​ជួយ​ឱ្យ​ទាំង​អ្នក​គាំទ្រ ក៏​ដូចជា​សាធារណជន​ ទទួល​ស្គាល់​ថា​តារា​ស្រី​រូប​នេះ​ស័ក្ដិ​សម​នឹង​ទទួល​បាន​ងារ​ជា​ «ស្នេហា​ដំបូង​នៃប្រទេស​កម្ពុជា​​»។ខាង​ក្រោម​នេះ​គឺជា​ការ​បក​ប្រែ​មិន​ផ្លូវ​ការ​ជា​ខេមរៈ​ភាសា​ដើម្បី​ឱ្យ​អ្នក​អាន​ងាយ​ស្រួល​យល់​៖

«យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា​ CL និង​មិត្ត​រួម​ក្រុម​ 2NE1 មាន​ឥទ្ធិពលខ្លាំង​ធ្វើ​ឱ្យ​វិស័យ​តន្ត្រី​ KPOP ល្បីល្បាញ​ជា​សកល​លោក​ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​នៅទីនេះ​សូម​និយាយ​ថា​ CL មាន​ទំនួល​ខុស​ត្រូវ​ច្រើន​​លើស​ពី​នេះ​​ទៀត​ចំពោះ​វិស័យ​ KPOP មាន​ការ​រីកចម្រើន​ មិនថា​ឯករាជ្យភាព​ Fashion ទាន់សម័យ​ ការ​បង្ហាញ​ខ្លួន​លើ​ឆាក ការ​តុបតែង​ខ្លួន​ អំពើ​ល្អ​ ការ​លើក​ទឹកចិត្ត​ ការ​​មាន​ឥទ្ធិពល​ ការ​គាំទ្រ​ និងជា​សំឡេង​មួយ​សម្រាប់​ក្រុម LGBTQ+ ប្រទេស​អាស៊ាន​ និង​ចលនា​បញ្ហា​ជីវិត​ខ្មៅ (BLM=Black Live Matter)។ CL គឺជា​តារា​​ចម្រៀង​ម្នាក់​ដែល​មាន​ទឹក​ចិត្ត​ ហើយ​បើ​និយាយ​នៅ​ក្នុង​ករណី​ប្រទស​កម្ពុជា​វិញ​នោះ​ CL ស័ក្ដិសម​ណាស់​នឹង​ងារ​ជា​ «ស្នេហា​ដំបូង​នៃ​កម្ពុជា​»

ការ​លើក​ឡើង​របស់​គណនី​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ CL ដោយ​គ្រប់​គ្នា​សុទ្ធតែ​យល់​ស្រប​ដូចៗ​គ្នា​ចំពោះ​អ្វី​ដែល​ FB Account បាន​លើក​យក​មក​ចែក​រំលែ​ក​ដូច​ខាង​លើ​៕

Share.