ទីបំផុត «គុនល្បុក្កតោ» ​ត្រូវបានចុះក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​​របស់​មនុស្ស​ជាតិ ​ដោយអង្គការ​យូណេស្កូ​ UNESCO ជាផ្លូវការ ក្រោយសម្រេចនៅក្នុងកិច្ចប្រជុំនាប្រទេស​ម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង១០:៣៥នាទីយប់។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:

ល្បុក្កតោ ​ឬ ជា​​អក្សរ​​ឡាតាំង​ Bokator ឬ Labokkatao​ គឺ​ជា​ក្បាច់​គុន​វប្បធម៌​ខ្មែរ​ ​ដែល​រួម​​មាន​ការ​ប្រយុទ្ធ​​ ​ការ​គេច​ពី​សត្រូវ​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ជា​​ដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ល្បុក្កតោ» គឺជាបន្សំនៃពាក្យ ល្បុក្ក បូកនឹង តោ មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោ​ត្រូវ​​បាន​យក​ទៅ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ។ ល្បុក្កតោ​​ជា​ក្បាច់​គុន​ដែល​ប្រើ​កែង ជង្គង់ ស្នង​ជើង ដៃ ជើង និង​ក្បាល​ជា​ដើម។ ​​ក្នុង​នោះ​ ​ស្នា ត្រគាក​ និង ម្រាម​ដៃ​សុទ្ធ​តែ​អាច​ប្រើ​ដើម្បី​សម្លាប់​គូបដិបក្ខ​បាន។ អាវុធ​​​ដំបង​ឫស្សី ​និង ​ដំបង​ខ្លី​ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រើ​ក្រមា នៅ​ពេល​​គេ​វាយ​គ្នា​ ​គេ​តែង​តែ​ពាក់​ឯក​សណ្ឋាន​ដូច​ទៅ​នឹង​ទាហាន​ខ្មែរ​កាល​សម័យ​បុរាណ​អញ្ចឹង។ ​ក្រមា​ត្រូវ​បាន​​គេ​​ចង​ជុំ​វិញ​ចង្កេះ​ ហើយ​ រង្វេល​សូត​​ពណ៌​ក្រហម ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ​«ថ្ងៃ​សង្វារ»​ ដែល​​គេ​ចង​ជុំ​វិញ​ក្បាល។ ល្បុក្កតោ​មាន​ក្បាច់​ជាច្រើន​ដូច​ជា​ក្បាច់​​សេះ ​ក្បាច់​ទា​ ក្បាច់​តោ ក្បាច់​បក្សី ក្បាច់​​​ស្ដេច​ស្វា ​ក្បាច់​ដំរី ​ក្បាច់​អប្សរា​ និង ក្បាច់​ក្រពើ​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី «គុនល្បុក្កតោ»​ ត្រូវ​ចុះ​បញ្ជី​ដោយ​ជោគជ័យ​នោះ​ ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ​នឹង​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី​៩​​របស់​កម្ពុជា​បន្ទាប់​ពី៖ តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី), របាំ​ព្រះរាជ​ទ្រព្យ (អរូបី), ៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី), ៤. ប្រាសាទ​ព្រះវិហារ (រូបី), ៥. ល្បែង​ទាញព្រ័ត្រ (អរូបី), ៦. ចាប៉ី​ដងវែង (អរូបី), ៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី) និង​ ៨. ល្ខោនខោលវត្ត​ស្វាយអណ្ដែត (អរូបី)។

គួរដឹងថាការស្នើសុំដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២២ ទើបទទួលបានជោគជ័យ៕

Share.