សិល្បៈអន្តរ​ជាតិ​៖ Michael Myers មិន​មែន​ជា​តួអង្គ​ចិត្តអាក្រក់​ដែល​ឆ្លាត​ជាង​គេ​បំផុត​នៅ​ក្នុង​ភាពយន្ត​រំជួល​ព្រលឹង​នោះ​ឡើយ​ ប៉ុន្តែ​គេ​ក៏​ជា​តួអង្គ​ចិត្ត​អាក្រក់​ដែល​រហ័ស​ជាង​គេ​បំផុត​ដែរ។ Micheal មិន​សូវ​និយាយ​ច្រើន​ ដូច្នេះ​បើ​និយាយ​ថា​គេ​ជា​តួអង្គ​ចិត្តអាក្រក់​ដែល​ឆ្លាត​ជាង​គេ​នោះ​ក៏​ពិបាក​នឹង​និយាយ​ដែរ​ តែ​គេ​គឺ​ជា​តួអង្គ​មួយ​ដែល​ឆ្លាត​អាច​គេច​ពី​សមត្ថកិច្ច​ដែល​តាម​ចាប់​គេ​បាន​។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ភាពយន្ត​រំជួល​ព្រលឹង​ ដែល​មាន​សាច់​រឿង​បែប​ព្រឺ​ព្រួច​ ប្រាកដ​ជា​មាន​តួអង្គ​មនុស្ស​អាក្រក់​ដែល​ឆ្លាត​វៃ​ជាង​អ្នក​ណា​ៗ​ទាំង​អស់​ក្នុង​រឿង​។ ពួក​គេ​​គឺជា​ជន​អាក្រក់​ដែល​មាន​សមត្ថភាព​អាច​វិភាគ​និង​ដឹង​ផែន​ការ​របស់​តួអង្គ​​​ឯក ឬ​តួអង្គ​ណា​មួយ​នៅ​ក្នុង​សាច់​រឿង​ ហើយ​វាយ​បក​និង​ចាត់​ការ​តួអង្គ​នោះ​​បាន​យ៉ាង​ងាយ​។ ក្នុង​ចំណោម​តួអង្គ​អាក្រក់​ទាំង​អស់​ មាន​តួអង្គ​ចំនួន ​៥ ដែល​ត្រូវ​បាន​អ្នក​ទស្សនា​ទទួល​ស្គាល់​ថា​ពួក​គេ​មាន​ភាព​ឆ្លាត​វៃ និង​ពូកែ​ជាង​គេទាំង​អស់​។

ទស្សនា​វីដេអូខាង​ក្រោម​៖​

Share.