អដ្ឋិធាតុយុទ្ធជនពលី រំដោះជាតិ និងប្រជាជន ពីរបបខ្មែរក្រហម ប៉ុល ពត ចំនួន៤៩រូប ដែលបានពលីជីវិតផ្ញើឆ្អឹងនៅប្រទេសវៀតណាមរយៈពេលជាង៤០ឆ្នាំមកហើយនោះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីដង្ហែរយកមកប្រារព្ធកិច្ចតាមគន្លងព្រះពុទ្ធសាសនា និងពិធីការកងទ័ពហើយ។

កិច្ចប្រកបដោយសេចក្ដីក្ដុកក្ដួលរំជួលចិត្តនេះ បានប្រារព្ធឡើងនៅតំបន់ប្រវត្តិសាស្រ្តតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ ព្រំប្រទល់កម្ពុជា និងវៀតណាម។ ពិធីនេះត្រូវបានប្រារព្ធឡើងចំថ្ងៃខួបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាថ្ងៃចាប់ផ្ដើមចលនាវាយផ្ដួលរបបខ្មែរក្រហម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨៕

Share.