លោក EBINE​ KOUDAI គ្រូ​បង្វឹក​អ្នកចាំទី​ជនជាតិ​ជប៉ុន ​ដែល​បាន​ជួយ​ឱ្យ​ក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ ឈរ​លេខ​២​ក្នុង​ពានរង្វាន់​លីគ​ទី២​កម្ពុជា Cambodian League 2 រដូវកាល២០២២​នេះ​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ហើយ។

សំណេរ​នៅ​លើ Twitter ផ្លូវការ​របស់​ខ្លួន​លោក EBINE​ KOUDAI៖ «ខ្ញុំ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ ក្រោម​អាយុ​១៨ឆ្នាំ នៅ​មជ្ឍមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី។ សូម​ជួយ​គាំទ្រ​ផង»។

ការ​តែងតាំង​នេះ​គឺ​ក្រោយ​ពេល​ដែល​ក្លិប ISI ប្រកាស​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​អ្នកចាំទី​រូប​នេះ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ខណៈ​លោក​បាន​ធ្វើការ​ស្អិតល្មួត​ជាមួយ​អ្នកចាំទី​ដ៏​សំខាន់​ទាំង​៣នាក់ ដូចជា ឆេង ចាន់ថា, ឈិន ឆៃនុត, គង់ រ៉ាហ្វាត់ បន្ទាប់​ពី​លោក​ត្រឡប់​មក​ជួយ​ក្រុម​មួយ​នេះ​វិញ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ៕

រូបថត៖ ISI

Share.