សាកលវិទ្យាល័យជាស៊ីមកំចាយមារ គឺជាសាកលវិទ្យាល័យសាធារណៈ នឹងបានទទួលសំណង់អាគារ “មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្តេចក្រឡាហោមសខេង” នៅពេលឆាប់ៗខាងមុខនេះ។ ការគូសប្លង់ និងការរចនាម៉ូតអាគារ ត្រូវបានផ្ចិតផ្ចង់ទៅតាមរចនាបថនៃអាគារឧត្តមសិក្សាទំនើប ហើយដោយមានកំពស់៣ជាន់ មានបន្ទប់សិក្សាជំនាញ បន្ទប់ការិយាល័យ ឃ្លាំង សាលសហសិក្សា និងសាលប្រជុំធំៗ។

នេះបើយោតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២១នេះ។

May be an image of outdoors and text

អាគារនេះនឹងបម្រើដល់ការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់សិស្សានុសិស្ស និងនិស្សិតកម្ពុជា និងជាពិសេសនឹងប្រែក្លាយជាមជ្ឈមណ្ឌលឧត្តមភាពផ្នែកការស្រាវជ្រាវជាលិកាវប្បកម្ម (Tissue Culture) នៅកម្ពុជា។

No photo description available.
May be an image of tree
May be an image of indoor
May be an image of indoor

Share.