ក្រុមកីឡា E-Sports តំណាងប្រទេសកម្ពុជា បានបំបាក់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ២ ទល់នឹង ១ នៅមុននេះឡើងទៅវគ្គបន្ទាប់ នៅក្នុងព្រឹត្តិការណ៍ IESF 14th WE Championship Bali 2022។

ប្រតិភូសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ដឹកនាំដោយលោក លន់ សាមឌី អគ្គលេខាធិការ និងកីឡាករជម្រើសជាតិចំនួន ៥រូបដែលមកពីក្រុម Impunity KH បានចូលរួមការប្រកួត IESF 14th WE Championship Bali 2022 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

កីឡាករអេឡិចត្រូនិកកម្ពុជាទាំង ៥រូបរួមមាន៖
-លោក លី គីមឡុង កីឡាករ
-លោក ឈួន ផេងគង់ កីឡាករ
-លោក ហួន ច័ន្ទវិចារណ៍ កីឡាករ
-លោក តាន់ យ៉ុងទី កីឡាករ
-លោក ឡុង សុខនឧស្សាហ៍

បន្ទាប់ពីយកឈ្នះក្រុម NAMIBIA ដែលជាក្រុមតំណាងមកពីតំបន់អាហ្រ្វីកខាងត្បូង កម្ពុជាក៏បានបំបាក់ក្រុមខ្លាំងដែលមកពីប្រទេសម៉ាឡេស៊ី នឹងត្រៀមប្រកួតជាមួយក្រុមក្រុមឥណ្ឌូនេស៊ី ដែលបានឈ្នះក្រុមអាហ្សង់ទីន ក្នុងលទ្ធិផល ២-០។ ចំពោះក្រុមកីឡាអេឡិចត្រូនិកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះគឺតំណាងមកពីប្រទេសចំនួន៦ រួមមាន កម្ពុជា,ម៉ាឡេស៊ី, វៀតណាម, ស្លូវីនៀ, អាហ្សង់ទីន, និង ណាមីបៀ។

គួរបញ្ជាក់ថា កម្មវិធីខាងលើមានការចូលរួមដោយ ១០៦ប្រទេស និងកីឡាករចំនួនជាង ៦០០នាក់ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ២០២២។

Share.