សិល្បៈជាតិ៖ ក្រោយ ម៉ាដូណា បង្ហោះរូបភាពសង់ផ្ទះថ្មីនៅលើហ្វេសប៊ុក ស្រាប់តែអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ ចូលរួមអបអរតារាកំប្លែងរូបនេះ ដែលសម្រេចបានភាពជោគជ័យនាចុងឆ្នាំ២០២២នេះ។

ថ្មីៗនេះ តារាកំប្លែង ម៉ាដូណា បានបង្ហោះរូបភាពមួយសន្លឹកដែលស្ដែងឱ្យឃើញថា លោកបានសាងសង់ផ្ទះថ្មីក្នុងទំហំដីមួយល្វែង ដែលមានទីតាំងនៅម្ដុំក្រោយផ្សារទទួលគោក ជាទីតាំងត្រូវប៉ាន់​និងមានតម្លៃខ្ពស់តែម្ដង។ តារាប្រុសរូបនេះអះអាងប្រាប់ទៅកាន់មហាជនថា សមិទ្ធផលនេះផ្ទះថ្មីនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់លោក។

លោក ម៉ាដូណា បានសរសេរសារទាំងស្រុងថា ៖ «នេះជាការប្រឹងរបស់ខ្ញុំមួយរយះនេះ ទោសមានបញ្ហាយឺតយាវជម្លោះជាមួយជាង តែតក់ៗពេញបំពង់ជិតរួចហើយ 3ជាន់ មិនដឹងរកនឹកបើកលក់អី ព្រោះនៅក្រោយ ផ្សារទួលគោក រៀងស្ងាត់ដែលចង់បើកលក់នំបញ្ចុកត្រីអាំងទឹកប្រហុក កាពិ គិតមិចដែល all Fri បើបើកជួយគាំទ្រអត់សួរត្រង់? »។

យ៉ាងណាមិញ មហាជនច្រើននាក់បានចូលរួមអបអរចំពោះការខិតខំប្រឹងរបស់លោក ម៉ាដូណា ដែលចុងឆ្នាំនេះលោកអាចសម្រេចបានភាពជោគជ័យយ៉ាងធំធេង។ គេនៅចាំបានថា កាលដើមខែមករា ឆ្នាំ ២០២២នេះ លោក ម៉ាដូណា លោកផុងខ្លួន ស្ពាយបំណុលដល់ទៅ ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ីរត់មិនព្រមបង់លុយ ប៉ុន្តែលោកនៅតែរឹងមាំខំប្រឹងធ្វើការរកស៊ី ដើម្បីដោះបំណុលដែលនៅសល់។

ចូលអាន៖ ម៉ាដូណា ប្រតិកម្មការផ្សាយបំផ្លើសរឿងមិនសងបំណុលតុងទីន ទៅជាលោកខ្ចីលុយគេយំអង្វរសុំជំនួយ

រហូតដល់បានឃើញ ម៉ាដូណា រីកចម្រើនវិញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម គឺមានតែពាក្យជូនពរលោកតែប៉ុណ្ណោះ៕

Share.