អ្នកស្រី​អាជ្ញាកណ្តាល  Stéphanie Frappart សញ្ជាតិបារាំង បានកែប្រែប្រវត្តិសាស្រ្តរយ:ពេល ៩២ ឆ្នាំចុងក្រោយ ក្នុង​ពានរង្វាន់ FIFA World Cup 2022 នៅកាតា ដោយបានបង្ហាញខ្លួនជា​អាជ្ញាកណ្តាល​កាន់​កញ្ចែ​លើ​ទីលានក្នុងជំនួបចុងក្រោយនៃជម្រុះពូល E រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ ទល់នឹង កូស្តារីកា នាពេល​ថ្មីៗនេះ។

សម្រាប់​លោក​ស្រី Stephanie Frappart បានក្លាយជាស្ត្រីដំបូងគេដែលជាអាជ្ញាកណ្តាលការប្រកួតលីគបារាំង Ligue 1 ក្នុងឆ្នាំ២០១៩ និងជាស្ត្រីដំបូងគេដែលដឹកនាំការប្រកួតក្នុងក្របខ័ណ្ឌ​ពានរង្វាន់​ទ្វីប​អឺរ៉ុប Champions League ផ្នែកបុរសក្នុងឆ្នាំ២០២០ ហើយកាលពីឆ្នាំមុន នាងបានក្លាយជាស្ត្រីដំបូងគេដែលទទួលបន្ទុកការប្រកួតជម្រុះ World Cup ផ្នែកបុរសទៀតផង។

គួរបញ្ជាក់ដែលថា សម្រាប់អាជ្ញាកណ្តាលដែលធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៏ FIFA World Cup ឆ្នាំ២០២២ នៅប្រទេស មកពីជុំវិញពិភពលោកមានចំនួន១២៩ នាក់ ក្នុងនោះមាន ៣៦នាក់ ​ជាអាជ្ញាកណ្តាលលើទីលាន ៦៩នាក់ ជាអាជ្ញាកណ្តាលខ្សែបន្ទាត់ និង ២៤នាក់ជាជំនួយការអាជ្ញាកណ្តាល​ផ្នែក​វីដេអូ ខណៈ​ក្នុង​ចំណោម​នោះ​មានតែ ៣នាក់តែប៉ុណ្ណោះជាអាជ្ញាកណ្តាលស្រ្តី៕

Share.