ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup ដែលមានភាពល្បីល្បាញខ្លាំង ធ្វើដំណើរ​បាន​៩២​ឆ្នាំ​ហើយ ស្រប​ពេល​មាន​រឿងរ៉ាវ​ជា​ច្រើន​សុទ្ធ​តែ​កើត​មាន​ឡើង​មិន​គួរ​អោយជឿ។

សារព័ត៌មានត្រយង សូមដកស្រង់ជុំវិញ​បរាជ័យ​ទាំង៧ ដែលមិនគួរឲ្យជឿរក្នុងប្រវត្តិសាស្រ្ត​របស់​ World Cup៖

ទី១. ក្នុងឆ្នាំ១៩៥០  ការប្រកួតរវាងក្រុមបាល់ទាត់​សហរដ្ឋអាមេរិក ទល់និងក្រុមជម្រើសជាតិអង់គ្លេល សម្រាប់ការប្រកួត World Cup ជាលើកដំបូងរបស់អាមេរិក អម​ដោយ​ជ័យជម្នះ​លើ អង់គ្លេលដោយលទ្ធផល ១ ទល់និង ០។ កាល​នោះ​ប្រទេសអង់គ្លេស ជាប្រទេសមហាអំណាចមួយរបស់កីឡាបាល់ទាត់ត្រូវបានរលាយ ដោយកីឡាររបស់សហរដ្ឋអាមេរិក គឺកីឡាករ Joe Gaetjens បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះ​នេះ។

ទី២. ឆ្នាំ១៩៦៦ ក្រុមជម្រើសជាតិនៃប្រទេសកូរ៉ខាងជើង បានយកឈ្នះក្រុមបាល់ទាតិជម្រើសជាតិ អ៊ីតាលី ដោយលទ្ធផល ១ ទល់នឹង ០ ហើយ​កាល​នោះរកបានដោយកីឡាករពាក់អាវលេខ ៧ Pak Doo-ik នៅនាទី៤២ លើ​ទឹកដី​នៃ​ប្រទេស​អង់គ្លេស។

ទី៣. នៅឆ្នាំ១៩៨២ ក្រុមជម្រើសជាតិអាល់ហ្សេរី បានយកឈ្នះលើក្រុម អាឡឺម៉ង់ខាងលិច ដោយលទ្ធផល ២-១ ស្រប​ពេល​ដែល​ប្រទេសអាល់ហ្សេរី  បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup លើ​ទឹកដី​នៃ​ប្រទេសអេស្បាញ ហើយ​នេះ​ជាប្រត្តិសាស្រ្ត របស់ក្រុម​មក​ពី​ទ្វីប​អាហ្រ្វិក ក្នុង​ពានរង្វាន់​ World Cup លើកដំបូងមិនធ្លាប់មានរបស់ពួកគេ។

ទី៤. នៅឆ្នាំ១៩៩០ ក្រុមជម្រើសជាតិកាមេរូន បានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីន ដោយលទ្ធផល ១ ទល់នឹង ០ ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យក្រុមជម្រើសជាតិ កាមេរូន ឡើងទៅវគ្គ៤ ក្រុមចុងក្រោយនៃព្រឹត្តិការណ៏ World Cup ដោយគ្រានោះប្រទេសអ៊ីតាលី ជាម្ចាស់ផ្ទះ។

ទី៥. ក្រុមជម្រើសជាតិបារាំង បានខកខានដំណើររបស់ខ្លួនក្នុងព្រឹត្តិការណ៏ FIFA World Cup ឆ្នាំ២០០២ ដោយបានចាញក្រុមជម្រើសជាតិសេណេហ្គាល់ ដោយលទ្ធផល ១​ ទលនឹង ០ ដោយ​ថ្វី​ជើង​កីឡាករ​ Papa Bouba Diop  នៅនាទី៣០ ខណៈ​ប្រទេសជប៉ុន នឹងកូរ៉េខាងត្បូងជាសហម្ចាស់ផ្ទះ។

ទី៦. ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ុង ២ ទល់និង ០ ធ្វើឲ្យអតីតជើងឯក២០១៤ នេះបាតឱកាសឡើងជុំបន្ទាប់។

ទី៧. ក្រុម​ជម្រើស​ជាតិ​អារ៉ាប់ប៊ីសាអូឌីត បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ជា​ម្ចាស់​ពាន​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិកខាងត្បូង ដោយ​លទ្ធផល​ ២ទល់១ ក្នុងវគ្គ​ជម្រុះ​តាម​ពូល​ ពាន World Cup 2022 ថ្មីៗនេះ។

ទី៨. ក្រុម​ជម្រើស​ជាតិ​ជប៉ុន យក​ឈ្នះ​​លើ​ក្រុម​​​អាល្លឺម៉ង់ ដែល​ជា​ម្ចាស់​ជើង​ឯក​ World Cup ៤សម័យកាល​ដោយ​លទ្ធផល ២ទល់១ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ពាន World Cup 2022 ថ្មីៗនេះ។

មាន​រឿងរ៉ាវ​ជា​ច្រើន​ដែលកើត​មាន​ឡើង​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពានរង្វាន់ FIFA World Cup ក្នុង​​រយៈពេល​២២លើក​នៃ​ការ​ប្រកួត​រាល់​៤ឆ្នាំ​ម្តង​បើ​គិត​ពី​ឆ្នាំ​១៩៣០ មក។ សារព័ត៌មាន​ត្រយង នឹង​ផ្សាយជូនជា​បន្តបន្ទាប់៕

Share.