សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២”។

ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ។

វិញ្ញាសារប្រកួតរួមមាន៖

១-បុរសអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់
២-នារីអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់
៣-បុរស់វ័យចាស់អាយុ៥៥ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ (ឆ្នាំកំណើត ១៩៦៧)
៤-បុរសអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់
៥-នារីអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់
៦-យុវជនអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើត ២០០៥)
៧-យុវនារីអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើត ២០០៥)
៨-ពានសមាគម ៣នាក់ ទល់ ៣នាក់ (បុរស នារី និងបុរសវ័យចាស់)

ចំពោះលកខណ្ឌក្នុងការចូលរួម៖

  • កីឡាករ កីឡាការីនី មកពីសម្ព័ន្ធ និងក្លិបអាចចុះឈ្នោះចូលរួមប្រកួត ១នាក់ បានតែ១វិញ្ញាសារប៉ុណ្ណេះ
  • វិញ្ញាសារ ៣នាក់ ទល់ ៣នាក់ មិនមានកីឡាករ កីឡាការិនីបម្រុង
  • កីឡាករ កីឡាការីនី ប្រកួតពានសមាគម ៣នាក់ ទល់ ៣នាក់ (បុរស នារី និងបុរសវ័យចាស់) គឺជាក្រុមដែលមិនបានឡើងដល់៨ក្រុមក្រោយទើបមានសិទ្ចុះឈ្មោះចូលរួមប្រកួត
  • សម្ព័ន្ធ និងក្លិប បំពេញពាក្យស្នើសុំ និងដាក់ពាក្យចូលរួមប្រកួតឱ្យបានត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី
  • ការប្រជុំចាប់ឆ្នោត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅស្នាក់ការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់លេខាធិការដ្ឋាកញ្ញា រិម ឆាម ០៧៨ ២៣៩ ១៧៧ (Telegram)៕

Share.