ថ្បិតថាក្រុមកីឡា E-Sport តំណាងកម្ពុជាប្រកួតចាញ់ក្រុមមកពីប្រទេសឥណ្ឌូនេស៊ី នៅវគ្គUpper Bracket ក្នុងព្រឹត្តិការណ៍ IESF 14th WE Championship Bali 2022 មុននេះតែក្រុមកម្ពុជា នឹងត្រូវរង់ចាំក្រុម ម៉ាឡេស៊ី ជួបជាមួយ ហ្វីលីពិន ដើម្បីដណ្ដើមកៅអីមកប៉ះក្រុមកម្ពុជា នៅវគ្គ Lower Bracket នឹងបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រាត់។

ដំណើរដ៏វែងឆ្ងាយរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍ IESF 14th WE Championship Bali 2022 នេះបានយកឈ្នះក្រុមតំណាងមកពីតំបន់អាហ្រ្វីកខាងត្បូង កម្ពុជាក៏បានបំបាក់ក្រុមខ្លាំងដែលមកពីប្រទេសម៉ាឡេស៊ី តែបានចាញ់ក្រុមមកពីប្រទេសឥណ្ឌូនេស៊ី ក្នុងលទ្ធិផល ២-១។

ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់ទទួលបានសម្រាប់វិញ្ញាសា Mobile Legends: Bang Bang៖

១-ជើងឯក៖ ៥ម៉ឺនដុល្លារ
២-លេខ២៖ ៣ម៉ឺនដុល្លារ
៣-លេខ៣៖ ២ម៉ឺនដុល្លារ

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដឹកនាំដោយលោក លន់ សាមឌី អគ្គលេខាធិការ និងកីឡាករជម្រើសជាតិចំនួន ៥រូបដែលមកពីក្រុម Impunity KH មានកីឡាករ លី គីមឡុង កីឡាករ ឈួន ផេងគង់ កីឡាករ ហួន ច័ន្ទវិចារណ៍ កីឡាករ តាន់ យ៉ុងទី និងកីឡាករ ឡុង សុខនឧស្សាហ៍ បានចូលរួមការប្រកួត IESF 14th WE Championship Bali 2022 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី សម្រាប់វិញ្ញាសា Mobile Legends: Bang Bang។

ព្រឹត្តិការណ៍នេះមានការចូលរួមពី ១០៦ប្រទេស និងកីឡាករចំនួនជាង ៦០០នាក់ ដែលប្រព្រឹត្តទឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ២០២២។ ចំពោះក្រុមកីឡាអេឡិចត្រូនិកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះគឺតំណាងមកពីប្រទេសចំនួន៦ រួមមាន កម្ពុជា,ម៉ាឡេស៊ី, វៀតណាម, ស្លូវីនៀ, អាហ្សង់ទីន, និង ណាមីបៀ៕

Share.