សិល្បៈ​ជាតិ​:​ ​ករណី​ដ៏​កក្រើក​បណ្ដាញ​សង្គម​ ​និង​មាន​ការ​ចូលរួម​ឈឺ​ឆ្អាល​ស្រែក​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ មិន​ត្រឹម​តែ​បងប្អូន​ប្រជាជន​នោះ​ឡើយ​ ​សូម្បី​តារា​ ​សិល្បករ​ដូច​ជា​អ្នកនាង​ ​ទូច ស្រី​ល័ក្ខ​ ​និង​ ​កញ្ញា ​វ៉ាន់ នីឡា​ ក៏​ចូលរួម​ទាមទារ​ហើយ​សំណូមពរ​ដល់​មេធាវី​សម្ដេច​តេជោ​ឲ្យ​ជួយ​ករណី​នេះ​ដែរ​។​

រឿង​ហេតុ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ដ៏​យក​ចិត្ត​ទុក​ដាក់​នេះ​ប្រហែល​ជា​មិន​អាច​បញ្ចប់​ត្រឹម​សំណង​ជំងឺ​ចិត្ត​២៥០០​ដុល្លារ​ ​ឬ​ប្រមាណ​ជាង​១០​លាន​រៀល​នោះ​ឡើយ​។​ ​គេ​មើល​ឃើញ​ថា​រាល់​ការ​ផុស​ ដែល​ទាក់ទង​នឹង​ករណី​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ពួត​ដៃ​សហកា​រគ្នា​ ​Like ​Share ​និង​ Comment​ ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​។

ក្នុងចំណោមនោះមហាជនសង្កេតឃើញសិល្បការិនី២រូបដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នានោះគឺសូមឲ្យមេធាវីសម្តេចតេជោ ហ៊ុន សែន ជួយលូកដៃក្នុងរឿងនេះ ត្បិតអីជនរងគ្រោះមានជីវភាពខ្សត់ក្សោយ និង ក្រីក្រ។

អ្នកនាង ទូច ស្រីល័ក្ខបានបង្ហាញការយល់ឃើញរបស់ខ្លួននាថ្ងៃនេះថា​៖​ ជាការពិតដែរ​ឬ​ទេ?​ បេីកបរដេាយមានជាតិស្រវឹងជេាគជាំដេាយគ្មានភាពទទួលខុសត្រូវសំដីនិងចរិតក្អេងក្អាងមិនខ្លាច និងគេារពច្បាប់នៅក្នុងប្រទេសសូម្បីតែបន្តិច បានលឺថាបង់ជាសំណងអេាយគ្រួសារដេាយគ្មានកំហុសត្រូវបានជនបង្ករបានយកលុយបង់តែ​ 2500$រួចបញ្ចប់ក្តី ?

ជនរងគ្រោះមួយគ្រួសារមិនទាន់ដឹងថាទារកដ៏តូចថាគ្នារស់នៅក្នុងសភាពបែបណានោះទេ រីឯម្តាយគ្រួសារក្មេងតូចម្នាក់នេះកំពុងឋិតនៅក្នុងមន្ទីពេទ្យ(ជីវិតមនុស្សបីនាក់ )។

នាងខ្ញុំសូមអំពាវនាដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជេាមេត្តាជួយរកយុត្តិធម៌ដល់គ្រួសាររបស់ទារកក្មេងដ៏កំម្សត់នេះផង។ ប្រទេស​មាន​ច្បាប់ ​សូមអស់លេាកមួយចំនួនតូចបេីកបរក្នុងស្ថានភាពស្រវឹងមេត្តាទទួលទានស្រាដេាយភាពទទួលខុសត្រូវផង​)។

ចំណែកកញ្ញា វ៉ាន់ នីឡា វិញ​ក៏​មិនខុសពីសិល្បការិនីរៀមច្បងដែរ ដោយកញ្ញាបានបញ្ចេញមតិយោបល់ និង លើកជាសំណូមពរយ៉ាងដូច្នេះថា​៖ ​មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនិងអយុត្តិធម៌បែបនេះបាន . សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ

-ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ
-ទីពីរ បើកលើសល្បឿន
-ទីបីបើករត់
-ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ
-ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង

សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួយបកស្រាយ។​ សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់។

ចំពោះមតិលើកឡើងរបស់កញ្ញាក៏ត្រូវបានរដ្ឋមន្ត្រក្រសួងព័ត៌មានចាប់អារម្មណ៍ និង ចែករំលែកបន្ត ព្រមទឆំងក្រើនរំលឹកដល់សមត្ថកិច្ចនគរបាលឲ្យមានការបកស្រាយចំពោះករណីដ៏រសើបនេះដែរ។

ករណីនេះប្រសិនបើសមត្ថកិច្ចនគរបាល ឬសមត្ថកិច្ចពាក់ព័ន្ធមិនអាចផ្ដល់នូវសេចក្ដីបំភ្លឺ មួយច្បាស់លាស់ ឬចាត់ការតាមនីតិវិធីឱ្យ​បាន​ត្រឹម​ត្រូវ​ទេនោះ ពិតណាស់សាធារណជន និង អស់ជំនឿលើច្បាប់ ក៏ដូចជាមន្ត្រីដែលគេចាត់ទុកថាជាអ្នកបម្រើរាស្ត្រ៕

Share.