សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀងរ៉េប G-Devith ទទួលបានបណ្ដោងខ្សែក អក្សរ «ជី» បន្ទាប៉ពីលោកធ្វើឱ្យជ្រុះបាត់នៅអំឡុងពេលទស្សនាការសម្ដែងរបស់ CL ដែលបណ្ដោងនោះមានតម្លៃដល់ 19900 ដុល្លារ។

គេនៅចាំបានថា ថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅនេះ G-Devith បានបង្ហោះវីដេអូខ្លីមួយចំនួននៅក្នុង Story នៅលើគណនី Instagram របស់លោក ដោយលោកបានរៀបរាប់ពីការជ្រុះបន្តោងខ្សែករបស់លោកនៅក្នុងថ្ងៃសម្តែងរបស់ CL។ 

ពេលនោះលោកបាន បកស្រាយឡើងថា លោកពិតជាបានរាំសប្បាយរីករាយខ្លាំងមែនទែនរហូតធ្វើឱ្យជ្រុះបន្តោងខ្សែកដែលមានឈ្មោះរបស់លោក អក្សរ «ជី» ដោយមិនដឹងខ្លួន ដែលនៅសល់តែពាក្យ ដេវីត នៅជាប់នឹងខ្លួនរបស់លោកនៅឡើយ។ លោកមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ហើយលោកប្រាប់ទៅកាន់មហាជនដែលរើសបានថា លោកមានសាគុណជូនបានអាចប្រគល់ឱ្យលោកវិញ ឬបើចង់លក់គួរតែទៅលក់ឱ្យម្ចាស់ដើមវិញ ដោយកុំភ្លេចយកទៅលក់នៅហាងសេងចិន្តា។

ប៉ុន្តែនៅពេលថ្មីៗនេះ តារាចម្រៀងរ៉េបរូបនេះ ស្រាប់តែទទួលបានបណ្ដោងខ្សែកពាក្យអក្សរ «ជី» វិញ ដោយបុរសឈ្មោះ រិទ្ធ ជាអ្នកប្រគល់ជូនលោកវិញ។

លោក G-Devith បានរៀបរាប់នៅលើហ្វេសប៊ុកលោកទាំងស្រុងថា ៖ « The ជី is Back – ខ្ញុំតែងតែជឿជាក់លើទង្វើល្អថ្ងៃនេះប្អូនប្រុសជាអ្នករើសបាន ជី គាត់បានប្រគល់អោយខ្ញុំវិញ ជាទឹកចិត្តល្អ ធនធានល្អ, ដើរមួយជុំផែនដីទើបបានជួប បងប្អូនអាចហៅឈ្មោះគាត់បាន គាត់ឈ្មោះ រិទ្ធ ចិត្តល្អ »៕

Share.