ក្លិបសូលទីឡូអង្គរ កំពុងស្វែងរកអ្នកហាត់ការផ្នែកលក់ដើម្បីចូលរួមជាមួយក្លឹប ដោយផ្ដល់ប្រាក់ខែចាប់ពី ៥០ដុល្លារ ទៅ ១៥០ដុល្លា ដែលនឹងត្រូវបំពេញការងារដែលចាត់ចែងដោយអ្នកគ្រប់គ្រង មានដូចជាការស្រាវជ្រាវទីផ្សារ ការកំណត់អត្តសញ្ញាណឱកាសអាជីវកម្ម ក៏ដូចជាត្រូវមានទំនាក់ទំនងល្អក្នុងការងារ។

លោក Keisuke Honda ដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ និងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសរសេរបង្ហោះលើហ្វេសប៊ុក ដោយបានសរសេរថា៖ «យើង កំពុងស្វែងរមនុស្សម្នាក់ ដែលអាចដឹកនាំក្លិបរបស់យើង ទៅរកកម្រិតបន្ទាប់ទៀត។»។ ការបង្ហោះនេះដោយភ្ញាប់ជាមួយព័ត៌មានពីការរើសបុគ្គលិកផងដែរដើម្បីស្វែងរកអ្នកមានសមត្ថភាព ដែលអាចរួមដំណើរជាមួយក្លិបទៅកាន់កម្រិតល្អជាងនេះទៀត។

តាមរយៈការប្រកាសរើសបុគ្គលិក លោក Honda ដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ នឹងសម្ភាសន៍ផ្ទាល់នៅជុំទី២ ឬទី៣ ក្រោយបេក្ខជនឆ្លងផុតជុំទី១ ជាមួយផ្នែកធនធានមនុស្ស របស់ក្លិប។ ចំពោះតម្រូវការនៃតួនាទី៖ ត្រូវមានសញ្ញាប័ត្រផ្នែកទីផ្សារ, អាជីវកម្ម ឬក៏សញ្ញាប័ត្រជំនាញណាមួយប្រហាក់ហែល, ត្រូវមានប័ណ្ណបើកបរ, ត្រូវមានជំនាញភាសាបរទេសប្រើប្រាស់បាន, ត្រូវមានសមត្ថភាពអាចធ្វើការជាក្រុម ឬម្នាក់ឯកការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារ…។

គួរបញ្ជាក់ថា ក្លិបសូលទីឡូអង្គរ គឺជាក្លិបដែលមានប្រធានពីររូមគឺ លោក Keisuke Honda និងលោក ប៊ុន វណ្ណេត ក្លិបនេះមានទីតាំងនៅខេត្តសៀមរាប និងកំពុងប្រកបអាជីពក្នុងលីគ២ របស់កម្ពុជា៕

Share.