ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃឆ្វេង រយះជើងឆ្វេង សន្លប់ស្តូក បន្ទាប់ពីជិះម៉ូតូស្កុបពីលឿនប្រញាប់ទៅផ្ទះ តែជ្រុលទៅបុករបាំងថ្នការដ្ឋានធ្វើផ្លូវ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ិង១០យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ អុិន គឹមហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីរដ្ឋាករទឹក មានទីលំនៅ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ដែលចេញពីធ្វើការងារក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅឯឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលទៅបុករបាំងថ្មការដ្ឋានធ្វើផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃឆ្វេង ជើងឆ្វេង សន្លប់ស្តូក ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូន នៅប៉ុស្តិ៍នគរបាល ៕

Share.