ក្លិបបាល់ទាត់ Buriram United បានប្រកាសជាផ្លូវការនាំយកកីឡាករ​អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ានី Haris Vuckic ដែលវ័យ​៣០​ឆ្នាំ​ជាអតីតកីឡាករធ្លាក់លេងឱ្យក្លិប Newcastle United របស់អង់គ្លេង ក្នុងអំឡុងឆ្នាំ២០០៩ ដល់២០១៧ សម្រាប់ចូលរួមជាមួយក្រុមក្នុងរដូវកាលថ្មី។

មុនឈានចូលមកកាន់ក្លិប Buriram United កីឡាសញ្ជាតិស្លូវ៉ានី ដែលធ្លាប់មានបទពិសោធន៍ក្រាសក្រែលរូបនេះ ធ្លាប់លេងឱ្យក្លិប FC Twente របស់ហុល្លង់ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Enschede នៅឆ្នាំ២០១៧ ដល់២០២០ ហើយក៏ជាសមាជិកមួយរូបរបស់ក្លិបជើងឯកប្រាំពីរសម័យកាលគឺ HNK Rijeka របស់ក្រូអាតផងដែរនៅឆ្នាំ២០២២នេះ។

🚨Buriram United complete the signing of Slovenian international Haris Vuckic.

The former Newcastle United and FC Twente player joins the seven-time Thai League 1 champions from Croatian club HNK Rijeka. pic.twitter.com/mmedSuZ8aR— Thai League Central (@TL_Central) December 7, 2022

ក្លិបបាល់ទាត់ Buriram United គឺជាក្លឹបអាជីពលេងនៅលីគកំពូលប្រទេសថៃដែលមានមូលដ្ឋាននៅខេត្ត Buriram ប្រទេសថៃ។ ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ជា PEA FC (ក្លឹបបាល់ទាត់អាជ្ញាធរខេត្ត) មុនពេលត្រូវបានកែទម្រង់ជា Buriram PEA និង Buriram United ក្នុងឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ Chang Arena គឺជាកីឡដ្ឋានផ្ទាល់របស់ក្លិបដែលមានសមត្ថភាពផ្ទុកទស្សនាបាន ៣២ ៦០០នាក់៕

Share.