នៅព្រឹកថ្ងៃទី៨ ខែធ្នូ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធស្លាប Victor Blasco ក្រោយបញ្ចប់លីគកំពូលកម្ពុជា Cambodian Premier League 2022។

ខ្សែប្រយុទ្ធ Victor Blasco គឺអតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យលីគកំពូលហុងឌូរ៉ាស ដោយបានយល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីជុំទី២ នៃលីគកំពូលកម្ពុជា។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ក៏ជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយរូបនេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.