ក្លិបសូលទីឡូអង្គរ នឹងចាប់ផ្ដើមជ្រើសរើសកីឡាករអាយុក្រោម២០ឆ្នាំដើម្បីចូលរួមជាមួយក្លិបក្នុងឈុតធំក្នុងរដូវកាល ២០២៣ ខាងមុខនេះ។ នេះបើតាមរយ:ការបង្ហោះនៅលើផេករបស់ក្លិបបាល់ទាត់សូលទីឡូអង្គរនៅថ្ងៃនេះ។

ចំពោះការជ្រើសរើសនេះដែរ ប្រសិនបើមានចំណាប់អារម្មណ៍ចង់ចូលរួមការធ្វើតេស្ដនេះ សូមអាននូវលក្ខខ័ណ្ឌ ដូចខាងក្រោម៖

  • ធ្វើតេស្តថ្ងៃទី១៖ នៅថ្ងៃទី៧ ខែធ្វូ ឆ្នាំ២០២២ ម៉ោង ៨ព្រឹក ដល់ម៉ោង ១០ព្រឹក
  • ធ្វើតេស្តថ្ងៃទី២៖ នៅថ្ងៃទី៨ ខែធ្វូ ឆ្នាំ២០២២ ម៉ោង ៨ព្រឹក ដល់ម៉ោង ១០:៣០នាទីព្រឹក
  • ត្រូវភ្ជាប់មកជាមួយ៖ អត្ថសញ្ញាណប័ណ ឬសំបិត្រកំណើត កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
  • អាយុ៖ សម្រាប់អ្នកកើតឆ្នាំ ២០០៤- ២០០៥- ២០០៦
  • បញ្ជាក់៖ អ្នកដែលបានជាប់នៅថ្ងៃទី៧ ទើបអាចចូលរួមការធ្វើតេស្តនៅថ្ងៃទី៨ បាន ត្រូវមកមុនម៉ោង ៣០នាទី
  • តីតាំង៖ តារាងបាល់ទាត់ ផាម កុងទឺន័រ (Palm Container)
  • ដើម្បីឲ្យកាន់តែងាយស្រួលផ្លល់ព័ត៏មានមកក្រុមការងាររបស់ក្លិប អាចផ្ញើរឈ្មោះមកកាន់ក្រុមការងារមុន ដោយការបំពេញតម្រុងក្នុងលីងដែរយើងបានដាក់ខាងក្រោមនេះhttps://docs.google.com/…/1FAIpQLSeto8o0bNR7E8…/viewform

ក្លិបសូលទីឡូអង្គរ គឺជាក្លិបដែលមានប្រធានពីររូមគឺ លោក Keisuke Honda និងលោក ប៊ុន វណ្ណេត ក្លិបនេះមានទីតាំងនៅខេត្តសៀមរាប និងកំពុងប្រកបអាជីពក្នុងលីគ២ របស់កម្ពុជា៕

Share.