ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តព្រុស និងម៉ូតូ dream សង់ នៅត្រង់ចំណុចទល់មុខផ្សារព្រីនស៊ីសាយ តាមបណ្ដោយវិថីឆ្នេរអូរឈើទាល ដែលស្ថិតនៅក្នុងសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ នៅវេលាម៉ោង10 និង 35 នាទីយប់ថ្ងៃទី7 ខែធ្នូ ឆ្នាំ 2022។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តព្រុសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4137 បើកបរដល់ស្ត្រីរៀងចំណាស់ម្នាក់ បានធ្វើដំណើរចេញពីក្នុងផ្សារទំនើបព្រីនស៊ីសាយ រៀបនឹងឆ្លងកាត់លើវិថីឆ្នេរអូរឈើទាល លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូម៉ាក់ dream សង់ពណ៌ខ្មៅស៊េរឆ្នាំ2021 ពាក់ស្លាកលេខ ភ្នំពេញ 1IW-1075 បើកបរដោយបុរសម្នាក់ធ្វើដំណើរលើផ្លូវឆ្នេរអូរឈើទាលដែលមានទើសដៅពីខាងឆ្វេងដៃនៃរថយន្ត លុះមកដល់ចំណុចកើតហេតុខាងម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកក្បាលរថយន្ត បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំទាំងសងខាង។

ភ្លាមៗខាងសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានធ្វើការចុះអន្តរាគមន៍នៅជុំវិញទីតាំងកន្លែងកើតហេតុ នឹងជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះដល់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ។ សូមបញ្ជាក់ថាក្នុងករណីខាងលើនេះដែរគឺពុំមានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទុកពេលឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដោយភាគីទាំងសង្ខារក៏បានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបានសូមឱ្យខាងម្ចាស់ម៉ូតូធ្វើការសុំទោសដើម្បីបញ្ចប់រឿង៕

អត្ថបត៖ ព្រះសីហនុ​

Share.