នៅរសៀលថ្ងៃទី៨ ខែធ្នូ ក្លិបបាល់ទាត់បឹងកេត បាន​ប្រកាសចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និងខ្សែការពារ​ សេត រ៉ស៊ីប ក្រោយបញ្ចប់លីគកំពូលកម្ពុជា Cambodian Premier League 2022។

​អ្នកចាំទី ហ៊ុល គឹមហ៊ុយ មានដើមកំណើតពីខេត្តតាកែវ គឺជាម្ចាស់ស្រោមដៃមាសលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយជួយក្លិបបាល់ទាត់បឹងកេត លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០២២។

គួរដឹងថា ហ៊ុល គឹមហ៊ុយ បានប្រឡងជាប់ចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា (១២+១) កាលពីឆ្នាំ២០១៩ ពោលគឺក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លិបបឹងកេត ហើយគេក៏បានឆ្លៀតពេលពីការងារបាល់ទាត់ មកផ្ដោតលើការសិក្សា រហូតប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូក្របខ័ណ្ឌដោយជោគជ័យ។

ខណ:ខ្សែការពារស្លាបឆ្វេង សេត រ៉ស៊ីប បើតាមព័ត៌មានក្រៅផ្លូវការរូបគេអាចនឹងចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្រោយទទួលបានភ្លើងខៀវពីក្លិបបឹងកេត៕

Share.