បាត់ដំបង÷ កម្លាំងសមត្ថកិច្ចស្រុកមោងឬស្សីឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ហាមឃាត់ រឹបអូសវត្ថុតាងខុសច្បាប់ជាច្រើនដុតបំផ្លាញចោលនៅហ្នឹងកន្លែង។

ការបង្ក្រាបលើករណីលួចលាក់នេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ខាងលើធ្វើឡើងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅថំណុចអូរអាវែង ក្នុងភូមិសាស្ត្រភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យុទ្ធនាការឆ្មក់ចុះបង្ក្រាបនេះដែរនគរបាលជំនាញរឹបអូសបានវត្ថុតាងខុសច្បាប់ជាច្រើនរួមមាន: សាច់មងក្រឡាល្អិតប្រវែង ៧០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ០២, បង្គោលចងសាច់មងចំនួន ១៣៥ដើម ព្រមទាំងបានដោះលែងកូនត្រី និងពូជត្រីចំរុះចំនួន ១០០គីឡូក្រាម ផងដែរ។

ករណីដដែលវត្ថុតាងដែលដកហូតបានត្រូវមន្ត្រីជំនាញ ក៏ដូចជាសមត្ថកិច្ចនគរបាលមូលដ្ឋានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង ដោយឡែកជនបង្កភ្លាមៗបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ទប់ស្កាត់៕

អត្ថបទ៖ ដំបងក្រញូង

Share.