ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមប្រកួតមិត្តិភាពអន្តរជាតិកម្ដៅសាច់ដុំ ទល់នឹងជម្រើសប្រទេសម៉ាឡេស៊ី នៅ​វេលា​ម៉ោង​៨យប់ ថ្ងៃ​​សុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២ នៅយប់នេះ លើ​ទីលាន​កីឡដ្ឋាន Bukit Jalil ក្នុង​ទីក្រុង​កូឡាឡាំពួរ មុនឈានជើងចូលការប្រកួតពានរង្វាន់ AFF Mitsubishi Electronic Cup 2022។

ការជួបគ្នាលើកនេះគឺជាលើកទី ៩ហើយក្នុងជំនួបប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយកន្លងមកកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ី ដោយបានត្រឹមស្នើក្នុងលទ្ធផល ១-១ ម្ដងប៉ុណ្ណេះនៅឆ្នាំ២០០០។

អត្ថបទពាក់ព័ន្ធ៖គ្រូម៉ាឡេស៊ីដាក់មេរៀនឱ្យកូនក្រុមហាត់រាល់ថ្ងៃមុនពេលជួបកម្ពុជាល្ងាចនេះ

ជំនួបប្រកួតមិត្តភាពកន្លងមក៖

១-នៅឆ្នាំ១៩៥៧៖ ម៉ាឡេស៊ី ៣-១ កម្ពុជា ប្រកួតមិត្តភាព
២-នៅឆ្នាំ២០០០៖ ជួបគ្នាចំនួនពីរលើក លើកទី១ ម៉ាឡេស៊ីឈ្នះក្នុងលទ្ធផល ២-០ លើកទី២ ស្នើគ្នា ១-១ ប្រកួតមិត្តភាព
៣-នៅឆ្នាំ២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា ប្រកួតមិត្តភាព
៤-នៅឆ្នាំ២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា ប្រកួតមិត្តភាព
៥-នៅឆ្នាំ២០១២៖ ម៉ាឡេស៊ី ៣-០ កម្ពុជា ប្រកួតមិត្តភាព
៦-នៅឆ្នាំ២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា ប្រកួតមិត្តភាព
៧-នៅឆ្នាំ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ប្រកួតមិត្តភាព

អត្ថបទពាក់ព័ន្ធ៖កីឡាករ​តែ​ម្នាក់​គត់​នៅ​ក្រៅ​តំបន់ Top 4 កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​នេះ

បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាទាំង ២៤រូប មកពីក្លិបចំនួន ៥របស់លីគកំពូលកម្ពុជា និងកីឡាករមកពីក្រៅប្រទេស ២រូបដូចជា៖
-កីឡាកររបស់ក្លិបវិសាខា៖ កែវ សុខសិលា, រីរ: ដារ៉ា, ឆេង ម៉េង, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, អ៊ិន សុដាវីដ, ប៊ីន ចាន្ថាជារី, កែវ សុខផេង, សារ ទី, រឹង ប៊ុនហៀង។
-កីឡាកររបស់ក្លិបបឹងកេត៖ ហ៊ុល គីមហ៊ុយ, តាំង ប៊ុនឆៃ, ម៉ាត់ នូរុណ និង សៀង ចន្ធា។
-កីឡាកររបស់ក្លិបភ្នំពេញក្រោន៖ ជួន ចាន់ចាវ, សឿត បារាំង, យើន ម៊ូស្លីម និង លឹម ពិសុទ្ធ។
-កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង ៖ សឿស វិសាល, សារ៉េត គ្រីយ៉ា។
-កីឡាកររបស់ក្លិបណាហ្គាវើល ៖ សុះ ស៊ូហាណា។
-កីឡាករមកពីក្រៅប្រទេស ៖ ថេឡរ នីកូឡាស់ ឌឿង មកពីក្លឹប Sarawak United នៅម៉ាឡេស៊ី និងកីឡាករ កុក បូរីស មកពីក្លឹប Orlando City SC “B” នៅសហរដ្ឋអាមេរិក។

អត្ថបទពាក់ព័ន្ធ៖ពេលខ្លី តែគ្រូកម្ពុជា តាំងចិត្ត​ធ្វើ​ឱ្យ​បាន​ល្អ មុន​ប៉ះ​ម៉ាឡេស៊ី ស្អែក

ខណ:ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ដោយស្ថិតក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។ កម្ពុជា នឹងត្រូវប្រកួតបើកឆាក គោព្រៃកម្ពុជា នឹងត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់៕

Share.