ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិម៉ាឡេសុី ទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅកីឡដ្ឋាន Bukit Jalil ក្នុង​ទីក្រុង​កូឡាឡាំពួរ វេលាម៉ោង៨:០០នាទីយប់ នឹងមានផ្សាយបន្តផ្ទាល់ផ្លូវការនៅលើទំព័រហ្វេសហ៊ុកផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

FFC បញ្ជាក់ថាដោយសារខាងម៉ាឡេសុីជូនដំណឺងអំពីការផ្សាយបន្តផ្ទាល់ក្នុងរយ:ពេលខ្លី ហេតុដូចនេះក្រុមហ៊ុនទូរទស្សន៍នៅប្រទេសកម្ពុជាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំទិញសិទ្ធផ្សាយបន្តផ្ទាល់បាន។ ដោយឡែក ដើម្បីឲ្យបងប្អូនបានទស្សនាការប្រកួតនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការមួយខាងម្ចាស់ផ្ទះម៉ាឡេសុី ក្នុងការទទួលសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញ។

គួរជម្រាបផងដែរថាការផ្សាយបន្តផ្ទាល់នេះ អាចទស្សនាបានសម្រាប់តែអ្នកប្រើប្រាស់អុីនធើណេតនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដែលជាគោលការណ៍នៃសិទ្ធផ្សាយបន្តផ្ទាល់របស់ម៉ាឡេសុី។

ការជួបគ្នាលើកនេះគឺជាលើកទី ៩ហើយក្នុងជំនួបប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយកន្លងមកកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ី ដោយបានត្រឹមស្នើក្នុងលទ្ធផល ១-១ ម្ដងប៉ុណ្ណេះនៅឆ្នាំ២០០០។

ជំនួបប្រកួតមិត្តភាពកន្លងមក៖
១-នៅឆ្នាំ១៩៥៧៖ ម៉ាឡេស៊ី ៣-១ កម្ពុជា
២-នៅឆ្នាំ២០០០៖ ជើងទី១ ម៉ាឡេស៊ី ២-០ កម្ពុជា
៣-នៅឆ្នាំ២០០០៖ ជើងទី២ ស្នើគ្នា ១-១ ប្រកួតមិត្តភាព
៤-នៅឆ្នាំ២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា ប្រកួតមិត្តភាព
៥-នៅឆ្នាំ២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា ប្រកួតមិត្តភាព
៦-នៅឆ្នាំ២០១២៖ ម៉ាឡេស៊ី ៣-០ កម្ពុជា ប្រកួតមិត្តភាព
៧-នៅឆ្នាំ២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា ប្រកួតមិត្តភាព
៨-នៅឆ្នាំ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ប្រកួតមិត្តភាព៕

Share.