ក្រុមជម្រើសជាតិក្រូអាត នឹង​ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន Education City Stadium វគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតា។

មុនឈានដល់វគ្គ៨ក្រុមចុងក្រោយ ក្រុមជម្រើសជាតិក្រូអាត បានយកឈ្នះសាំមូរ៉ៃជប៉ុនដោយលទ្ធផលបាល់កាត់សេចក្តី១១ម៉ែត្រ ៣-១ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។ខណ:ក្រុមសាំបាប្រេស៊ីល របស់លោក Tite បានទម្លាក់កូរ៉េខាងត្បូងក្នុងលទ្ធផល ៤-១។

ប្រវត្តិ​ជួប​គ្នា​៤​លើក​ចុងក្រោយ៖
ឆ្នាំ​២០០៥៖ ក្រូអាត ១-១ ប្រេស៊ីល មិត្តភាព
ឆ្នាំ​២០០៦៖ ប្រេស៊ីល ១-០ ក្រូអាត ពាន World Cup
ឆ្នាំ​២០០៤៖ ប្រេស៊ីល ៣-១ ក្រូអាត ពាន World Cup
ឆ្នាំ​២០១៨៖ ប្រេស៊ីល ២-០ ក្រូអាត មិត្តភាព។

ជម្រើស​១១​នាក់របស់ក្រុមទាំងពីរយប់នេះ៖
ក្រូអាត ប្រើប្រាស់ទម្រង់ (4-3-3)
អ្នក​ចាំទី ​Livakovic
ខ្សែការពារ៖ Juranovic, Lovren, Gvardiol, Sosa;
ខ្សែបម្រើ៖ Kovacic, Brozovic, Modric;
ខ្សែប្រយុទ្ធ៖ Kramaric, Petkovic និង Perisic។

ប្រេស៊ីល​ ប្រើប្រាស់ទម្រង់ (4-3-3)
អ្នក​ចាំទី Alisson;
ខ្សែការពារ៖ Militao, Thiago Silva, Marquinhos, Danilo;
ខ្សែបម្រើ៖ Casemiro, Paqueta; Raphinha,
ខ្សែប្រយុទ្ធ៖ Neymar, Vinicius Jr; Richarlison។

ព្យាករណ៍​ពី​លទ្ធផល​
-សារព័ត៌មាន givemesport (អង់គ្លេស)៖ ក្រូអាត ១-៣ ប្រេស៊ីល
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ ក្រូអាត ០-២ ប្រេស៊ីល
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ ក្រូអាត ១-២ ប្រេស៊ីល
-សារព័ត៌មាន as (អេស្ប៉ាញ)៖ ក្រូអាត ១-៤ ប្រេស៊ីល
-សារព័ត៌មាន​ត្រយង (កម្ពុជា) ក្រូអាត ០-៣ ប្រេស៊ីល

Share.