លោក Tite គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្រោយស្មើគ្នា ០-០ នៅម៉ោងធម្មតា៩០នាទី និងបន្តស្មើគ្នា ១-១ នៅម៉ោងបន្ថែម១៥នាទី២ដង វគ្គ៨ក្រុមចុងក្រោយ World Cup នៅកីឡដ្ឋាន Education City។

ខណ:អាហ្សង់ទីន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះហូឡង់ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងលទ្ធផល ៤-៣ ក្រោយប្រកួត ១២០នាទីលទ្ធផល ២-២ ក្នុងកីឡដ្ឋាន Lusail Iconic។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ថ្ងៃទី១៤ ខែធ្នូ ក្រូអាត ប៉ះ អាហ្សង់ទីន នៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង ២:០០រំលងអធ្រាត្រ។

កម្មវិធីប្រកួតយប់នេះវគ្គ៨ក្រុមចុងក្រោយ៖
-ក្រុមជម្រើសជាតិម៉ារ៉ុក នឹងត្រូវ​ប៉ះគ្នាជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:០០នាទីរំលងអធ្រាត្រ នៅកីឡដ្ឋាន AI-Thumama Stadium។
-ក្រុមជម្រើសជាតិអង់គ្លេស នឹង​ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិបារាំង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ២:០០នាទី រំលងអធ្រាត្រ នៅកីឡដ្ឋាន AI-Bayt Stadium៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Share.