ខ្សែប្រយុទ្ធ Cristiano Ronaldo បានដេីរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងទឹកភ្នែក ក្រោយលោកអាជ្ញាកណ្តាល Facundo Tello ​ផ្លុំកញ្ជែ​បញ្ចប់​ការ​ប្រកួត ៩០នាទី ពោលគឺអស់ឱកាស​លេីកពាន World Cup ក្នុងអាជីពកីឡាករបាល់ទាត់របស់ខ្លួន​ បន្ទាប់ព័រទុយហ្កាល់ចាញ់ម៉ារ៉ុក​ ១-០​ វគ្គ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី១១ ខែធ្នូ។

ខណ:ក្រុមជម្រើសជាតិម៉ារ៉ុក ក្រោមការដឹកនាំរបស់លោក Walid Regragui​ គឺជាក្រុមអាហ្វ្រិកដំបូងគេដែលអាចឡេីងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេីកដំបូងក្នុងប្រវត្តិសាស្ត្រ​ World Cup។

រីឯក្រុមការពារតំណែងជើងឯកមាន់គក់បារាំង របស់លោក Didier Deschamps បានទម្លាក់តោកំណាចអង់គ្លេស ក្នុងលទ្ធផល ២-១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ជាប់ៗគ្នា និងលើកទី៧ប្រចាំប្រវត្តិសាស្ត្រខ្លួន និងបានបញ្ចប់ក្តីស្រមៃឈ្នះពានរបស់អង់គ្លេសផងដែរ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ថ្ងៃទី១៤ ខែធ្នូ ក្រូអាត ប៉ះ អាហ្សង់ទីន វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Lusail
ថ្ងៃទី១៥ ខែធ្នូ បារាំង ប៉ះ ម៉ារ៉ុក វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt៕

Share.