(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពដ៏ស្វាហាប់មួយសន្លឹកនៅលើហ្វេសប៊ុកដោយលើកឡើងដូច្នេះថា៖«ម៉ោង១០យប់នេះខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅបែលហ្សិកនិងទស្សនកិច្ចការងារនៅបារាំង»។

«ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់ខ្ញុំនិងត្រៀមមកស្វាគមន៍ខ្ញុំនៅប្រុចសែល។ ខ្ញុំសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅប្រុចសែលតាមការគ្រោងទុក»។

ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន Comment ជុំវិញព្រឹត្តិការណ៍ World Cup គិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកាតា ដូច្នេះថា៖«បាល់មូលចៅ តែតាមការពិនិត្យបារាំងមាន ឱកាសច្រើនជាងគេ»។

បន្ទាប់ពីក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានទម្លាក់តោកំណាចអង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គ៨ក្រុមចុងក្រោយ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២លើកជាប់ៗគ្នា និងលើកទី៧ប្រចាំប្រវត្តិសាស្ត្រ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ថ្ងៃទី១៤ ខែធ្នូ ក្រូអាត ប៉ះ អាហ្សង់ទីន វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Lusail
ថ្ងៃទី១៥ ខែធ្នូ បារាំង ប៉ះ ម៉ារ៉ុក វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt៕

Share.