សិល្បៈជាតិ៖ កូនក្រមុំ​អតីត​តារា​ចម្រៀងលោកឈិន កុសល គឺស្រីស្រស់ឈិន មុនីនាថ តែងតែបង្ហាញសកម្មភាពស្និតស្នាល និងព្រួយបារម្ភចំពោះពិធីករសង្ហា ខេង រតនៈ ហៅនាយព្រែក។ បើទោះអ្នកទាំងពីរអះអាងថា ជាដៃគូការងារជាមួយគ្នា តែហ្វេននៅតែរំពឹងថា មិនយូរទេច្បាស់ជាមានដំណឹងល្អជាមិនខាន។

ថ្មីៗនេះ ឈិន មុនីនាថ តាមលើកទឹកចិត្តនាយ ព្រែក គ្រប់ទីកន្លែង សូម្បីតែទីតាំងថតរឿងក៏កញ្ញាតាម Take Care នាយព្រែកដល់ទីតាំង។ តារាស្រីរូបនេះបង្ហោះរូបភាពកោយស្នានាយ ព្រែក ហើយនិយាយរៀបរាប់ថា៖ « មកផ្ដល់កម្លាំងចិត្ត អ្នកតស៊ូដ៏អស្ចារ្យ នាយ ព្រែក»។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកទាំងពីរកាន់តែបង្ហាញាភាពស្អិតល្មូតកៀកកើយគ្នាដូចគូស្នេហ៍ពិត បើទោះបីជាសម្ដែងក៏មើលទៅមិន Fake។ ជាញឹកញាប់គេឃើញនាយព្រែក និង មុនីនាថ ដើរតាមគ្នាស្ទើគ្រប់ជំហ៊ានតែម្ដង ហើយតួឯកស្រីរបស់យើង ក៏បង្ហាញភាពជិតស្និតជាមួយយាយ យ៉យ ដែលជាម្ដាយរបស់នាយព្រែកដូចគ្នាដែលមើលចិត្តដូចជាយល់ចិត្តថ្លើមគ្នាខ្លាំង ទំនងជាទំនាក់​ទំ​នងរបស់ពួកគេត្រូវបានគ្រួសារទាំងសងខាងដឹងឭហើយគ្មានអ្នកណាម្នាក់ជំទាស់ឡើយ។

ចង្កោមអ្នកសិល្បៈតែងតែនិយាយតៗគ្នាថា ថាពេលនេះកូនស្រីលោក ឈិន កុសល ជិតក្លាយជាកូនប្រសារយាយ យ៉យ ទៅហើយ មិនយូទេ​ពួកគេអាចនឹងមានដំណឹងល្អជាមួយគ្នាជាមិនខាន។ បើមើលទៅលើការចុះ​សម្រុងគ្នារវាង​ឈិន មុនីនាថ និងនាយព្រែក នោះច្បាស់ណាស់ថាពេលនេះគូស្នេហ៍​យុវវ័យមួយគូនេះ ចិត្តមួយថ្លើមមួយនិងគ្នា​ទៅ​ហើយ​។

ពីលើកមុន នាយ ព្រែក ធ្លាប់​អះអាងថា សម្រាប់​ទំនាក់ទំនង​លោក​និង​កញ្ញា ឈិន មុន្នីនាថ សព្វថ្ងៃនេះ​បើទោះបីជា​ប្រាប់​មហាជន​ថា លោក​និង​កញ្ញា​គ្រាន់តែ​ជិតស្និទ្ធ​គ្នា​ក៏​គ្មាន​អ្នកណា​ជឿ​ដែរ បើទោះបីជា​ប្រាប់ថា​ស្រឡាញ់គ្នា​ក៏​គ្មាន​អ្នកណា​ជឿ​ដែរ ។ អីចឹង​ហើយ រឿង​ស្នេហា​ទុកឱ្យ​មហាជន​ជា​អ្នក​ដាក់ពិន្ទុរ ហ្វេ​ន​អ្នកគាំទ្រ​ធ្លាប់បាន​និយាយថា កញ្ញា ឈិន មុន្នីនាថ  មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង ប្រហែល​មិនអាច​ងាក​មក​ចាប់អារម្មណ៍​សម្លឹងមើល​បុរស​មិនមាន​រូបរាង​សង្ហា​ដូច​លោក​យក​ជា​គូ​អនាគត​នោះទេ។

រឿងទំនាក់ទំនងរវាង តារាស្រីរាងតូចច្រលឹង ឈិន មុនីនាថ និងនាយ ព្រែក អ្នកសារព័ត៌មានយើងកំពុងតាមសុំការបំភ្លឺបន្ថែមពីអ្នកទាំងពីរផងដែរ ដើម្បីស្រាយចង្ងល់ហ្វេន។ ប៉ុន្តែហ្វេនកំពុងរងចាំជូនពរអ្នកទាំងផងដែរ៕

Share.