សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មួយ​ដែរ​ពាក់​ព័ន្ធ​នឹង​ទាយាទ​របស់​តារា​សម្ដែង​ហូលីវូដ​ល្បីល្បាញ​ ក្រោយ​មាន​បុរស​ហ្វីលីពីន​មួយ​រូប​ចេញ​មក​អះអាង​ថា​ខ្លួន​គឺជា​កូន​ប្រុស​ម្នាក់​របស់​ Johny Depp ​ប៉ុន្តែ​សាមី​ខ្លួន​មិន​ទទួល​ស្គាល់​និង​ជឿ​លើ​អ្វី​ដែល​បុរស​រូប​នោះ​បាន​​លើក​ឡើង​នោះ​ឡើយ​។

Johnny Depp មាន​កូន​ចំនួន ​២​នាក់​ដែល​មហាជន​បាន​ដឹង​នោះ​គឺ​ Lily-Rose Depp វ័យ​២៣ និង​​​ Jack Depp ​វ័យ​២០ ជាមួយ​នឹង​អតីត​ភរិយា​នាង​ Vanessa Paradis ដោយ​ឡែក​នៅពេល​ដែល​យុវជន​ម្នាក់​​ឈ្មោះ​ James បាន​ចេញ​មក​ប្រកាស​ថា​ខ្លួន​គឺជា​កូន​ប្រុស​ម្នាក់​របស់​ Depp ដែរនោះ​ ធ្វើ​ឱ្យ​តារា​ហូលីវូដ​មិន​ជឿ​ថា​លោក​មាន​ពាក់ព័ន្ធ​នឹង​យុវជន​ម្នាក់​នោះ​ទាល់តែ​សោះ​ ព្រោះ​លោក​បញ្ជាក់​ថា​លោក​មិន​មាន​ការ​ចង់ចាំ​ណាមួយ​នៅ​ក្នុង​ជីវិត​ដែល​​អាច​នាំ​ឱ្យ​​លោក​ជឿថា​លោក​មាន​កូន​ម្នាក់​ទៀត​នោះ​ឡើយ​។

នៅ​ក្នុង​វីដេអូ​ Tiktok យុវជន​ James បាន​ចេញ​មក​អះអាង​ថា​ម្ដាយ​លោក​ និង​ Johnny Depp បាន​ជួប​គ្នា​នៅហ្វីលីពីន​ ហើយ​លោក​ថែម​ទាំង​បង្ហាញ​ភស្ដុតាង​​ថា​ជា​រូបភាព​ម្ដាយ​លោក​​និង​ Johnny Depp ថែម​ទៀត​ផង​។ លោក​បន្ត​ទៀត​ថា​ Depp បាន​មក​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​ ១៩៨៦ ដើម្បី​ថត​ភាពយន្ត​។

«ស្ដ្ត្រី​ដែល​អង្គុយ​ក្បែរ​គាត់​នៅ​ក្នុង​ឈុត​សម្ដែង​នោះ​ ខ្ញុំ​ជឿថា​គាត់​ជាម្ដាយ​របស់​ខ្ញុំ។​» James បាន​បង្ហាញ​រូប​ថត​​មនុស្ស​ស្រី​ដែល​លោក​អះអាង​ថា​ជាម្ដាយ​ខ្លួន​នៅ​ក្នុង​វីដេអូ​មួយ​ផ្សេង​ទៀត​។ លោក​និយាយ​ថា​នៅ​ក្នុង​សំបុត្រ​កំ​ណើត​របស់​ខ្លួន​មិន​មាន​ឈ្មោះ​ឪពុក​នោះ​ឡើយ​ មួយ​វិញ​ទៀត​លោក​និយាយ​ថា​លោក​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ​ថា​ខ្លួន​កើត​ថ្ងៃ​ណា​ ប៉ុន្តែ​លោក​គិត​ថា​លោក​អាច​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​១៩៨៦​ ព្រោះ​ម្ដាយ​របស់​លោក​អាច​នឹង​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត​ឱ្យ​លោក​ទុក​រហូត​ទាល់​តែ​មួយ​ឆ្នាំ​។

James បាន​អះអាង​ថា​ម្ដាយ​របស់​លោក​ចាប់​ផ្ដើម​វាយ​ដំ​លោក​នៅពេល​ដែល​គ្រួសារ​ពួក​គេ​ធ្វើ​អន្តោប្រវេសន៍​ទៅ​អាមេរិក​ ពោល​គឺ​នៅ​អំឡុង​ពេល​តែ​មួយ​ដែល​ Depp ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ហូលីវូដ​។ «ខ្ញុំ​បាន​សួរ​គាត់​រាប់​សិប​ដង​ហើយ​ក៏​ត្រូវ​រំពាត់​រាប់សិប​ដង​ដូច​គ្នា​» នៅពេល​ដែល​ខ្លួន​ព្យាយាម​សួរ​ម្ដាយ​ថា​ Depp គឺជា​ឪពុក​បង្កើត​របស់​ខ្លួន​មែនទេ?​

នៅពេល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ DNA យុវជន​ដែល​អះអាង​ខ្លួន​ថា​ជាកូន​របស់​ Depp បាន​និយាយ​ថា​គេ​និង​ Depp មាន​ខ្សែលោហិត​ដូន​តា​ដូច​គ្នា​។ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ដើម្បី​ដឹង​ពី​ដូន​តា​​ខាង​ឪពុក​របស់​ខ្លួន​នោះ​ លទ្ធផល​បាន​ចេញ​មក​គឺ​ លោក​មាន​១៦​ភាគ​រយ​ ស្កុតឡែន ២៥​ភាគរយ អង់គ្លេស​ បូក​និង​មាន​ផ្សំ​ជាមួយ​ វែល​ អាល្លឺម៉ង់​ អៀរឡង់​ និង​ប្រទេស​អ៊ឺរ៉ុប​ខ្លះ​ទៀត​។

ទោះ​ជាមិន​​មាន​ប្រតិកម្ម​តប​តប​ចំពោះ​​ការ​អះអាងបែប​នេះ​ក្ដី​ប៉ុន្តែ​ភាគី​ Johny Depp នៅ​តែ​រក្សា​គោល​ជំហរ​ដដែល​គឺ​លោក​មាន​កូន​បង្កើត​តែ​ពីរ​រូប​គត់​ ម្នាក់​វ័យ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​វ័យ​២០​ឆ្នាំ​៕

ប្រភព៖ Man Claims He Is Johnny Depp’s Long-Lost Son & Shares DNA Evidence On TikTok | YourTango

ទស្សនា​វីដេអូ​ James រៀបរាប់​ដូច​ខាង​ក្រោម​៖

@tanlife999 tryin to get one of these viral. #foryoupage #fyp #candycrush10 #share ♬ Lift Me Up – From Black Panther: Wakanda Forever – Music From and Inspired By – Rihanna
Share.