ក្រុមបាល់ទាត់នារីរបស់កម្ពុជា បន្តឈរលេខ ១២០ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ពិភពលោកគិតត្រឹមថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២២ នេះក្នុងចំណោមប្រទេសសរុបមានចំនួន ១៨៧ ទូទាំងពិភពលោក។

សារព័ត៌មានត្រយង សូមរៀបរាប់ពីតារាងចំណាតថ្នាក់ FIFA Ranking ពិភពលោកប្រចាំតំបនអាស៊ី និងប្រចំតំបនអាស៊ាន៖

ប្រទេសក្នុងតំបនអាស៊ី៖
១. ប្រទេសកូរ៉េខាងជើង ស្ថិតនៅលេខ១០ មាន១៩៤០ពិន្ទុ
២. ប្រទេសជប៉ុន ស្ថិតនៅលេខ១១ មាន១៩១២ពិន្ទុ
៣. ប្រទេសអូស្ត្រាលី ស្ថិតនៅលេខ១២ មាន១៩១១ពិន្ទុ
៤. ប្រទេសចិន ស្ថិតនៅលេខ១៤ មាន១៨៦៣ពិន្ទុ
៥. ប្រទេសកូរ៉េខាងត្បូង ស្ថិតនៅលេខ១៥ មាន១៨៥៤ពិន្ទុ
៦. ប្រទេសចិនតៃប៉ិ ស្ថិតនៅលេខ៣៩ មាន១៥៨១ពិន្ទុ
៧. ប្រទេសអ៊ូសបេគីស្ថាន ស្ថិតនៅលេខ៤៩ មាន១៥១៥ពិន្ទុ។

ប្រទេសក្នុងតំបនអាស៊ាន៖
១. ប្រទេសវៀតណាម ស្ថិតនៅលេខ៣៤ មាន ១៦៤៣.៦៦ពិន្ទុ
២. ប្រទេសថៃ ស្ថិតនៅលេខ៤១ មាន ១៥៥.១៩ពិន្ទុ
៣. ប្រទេសមីយានម៉ា ស្ថិតនៅលេខ៤៨ មាន ១៥១៧.៩៥ពិន្ទុ
៤. ប្រទេសហ្វីលីពីន ស្ថិតនៅលេខ៥៣ មាន ១៤៨៥.៥ពិន្ទុ
៥. ប្រទេសឡាវ ស្ថិតនៅលេខ៨៥ មាន ១២៥៧.៩៨ពិន្ទុ
៦. ប្រទេសកម្ពុជា ស្ថិតនៅលេខ១២០ មាន១១៤២.១៤ពិន្ទុ
៧. ប្រទេសទីម័រខាងកើត ស្ថិតនៅលេខ១៥៣ មាន៩៧៣.៩១ពិន្ទុ។

គួរបញ្ជាក់ឲ្យដឹងថាក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គិតត្រឹមរយ:ពេលមួយខែមកនេះ មិនមានសកម្មភាពការប្រកួតអ្វីនោះទេ ប៉ុន្តែការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិនារីកម្ពុជា បានចាញ់ក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៥:០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម Sea Game លើកទី៣១ ដែលប្រទេសរៀតណាម ជាម្ចាស់ផ្ទះ៕

Share.