នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ក្លិបបាល់ទាត់ Tiffy Army FC ប្រកាសជ្រើសរើសថ្នាលយុវជនអាយុក្រោម១៥ និងបើកការធ្វើតេស្តជ្រើសរើសយុវជនថ្នាលអាយុក្រោម១៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹក។

គោលបំណងសំខាន់នៃការជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ គឺដើម្បីត្រៀមសម្រាប់ប្រកួតបានរង្វាន់យុវជនរដូវកាលថ្មីឆ្នាំ២០២៣ ព្រមទាំងចូលរួមចំណែកជួយអភិវឌ្ឈន៍ វិស័យកីឡាបាល់ទាត់របស់កម្ពុជាអោយអោយកាន់តែរីកចំរើនទៅមុខបន្ថែម។

លក្ខខណ្ឌជ្រើសរើស៖
-សម្រាប់យុវជនដែលមានទីលំនៅនៅភ្នំពេញ និងមានមធ្យោបាយសម្រាប់ធ្វើដំណើរមកហ្វឹកហាត់ផ្ទាល់ខ្លួន
-សម្រាប់យុវជនដែលកើតនៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១០។

បញ្ជាក់៖
-សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើត(ថតចម្លង)រូបថត (៤x៦) ចំនួន២សន្លឹក ព្រមទាំងសម្ភារៈកីឡាផ្ទាល់ខ្លួនសម្រាប់ធ្វើតេស្ត។
-ពាក្យសុំចុះឈ្មោះតេស្តមានតម្លៃ ៥០០០រៀល តែទទួលបានមកវិញ នូវនំបុ័ងត្នោតដាក់សាច់មមួយដើម រួមជាមួយភេសជ្ជៈB`lue មួយដបភ្លាម៕

Share.