កីឡាករ IMMANOEL OSAMOJE ក្នុងចំណោមកីឡាករ ២រូបដែលក្លិបបឹងកេត បញ្ជូលទៅហ្វឹកហាត់នៅជប៉ុន បានបង្ហាញអំពីទស្សនៈថា «ខ្ញុំពិតជារំភើបរីករាយ នៅពេលទទួលបានការជ្រើសរើសជាយុវជនរបស់ក្លឹបបឹងកេតទៅចូលរួមហ្វឹកហាត់នៅក្លិបបាល់ទាត់ Shonan Bellmare នៃលីគកមពូលរបស់ប្រទេសជប៉ុន J-Leage ដែលជាដៃគរសហការរបស់ក្លិបបឹងកេត»។


ក្រុមយុវជនថ្នាលរបស់បឹងកេតបាននិយាយថា៖ «វាគឺជាក្ដីសុបិន្តក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ដែលត្រូវចូលរួមហ្វឹកហាត់ជាមួយយុវជននៅក្លិបបាល់ទាត់ជប៉ុនដែលមានសមត្តភាពកម្រិតខ្ពស់។ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់រៀនសូត្រ ក្នុងការអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីក្ដីសុបិន្តក្នុងអាជីពបាល់ទាត់របស់ខ្ញុំពីក្លិបបាល់ទាត់ជប៉ុននេះ។ ខ្ញុំសូមអរគុណដល់ថ្នាក់ដឹងនាំនិងក្រុមការងារគ្រូរបស់ក្លិបបឹងកេតទាំងអស់គ្នាដែលបានផ្ដល់ឱកាសដល់រូបខ្ញុំ»។


គោលបំណងនៃការអញ្ជើញកីឡាករយុវជនទាំងពីររូប ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន គឺដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍អំពីការហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេ ហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លិប SHONAN BELLARE អាយុក្រោម ១៨ឆ្នាំ ថែមទៀតផង។


សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់ SHONAN BELLMARE ដែលជាសមាជិកនៃក្របខ័ណ្ឌលីគកំពូលជប៉ុន ( J-LEAGUE ) កីឡាករមានសក្តានុពលពីររូប ពីក្រុមយុវជនថ្នាលរបស់បឹងកេត គឺអ្នកចាំទី IMMANOEL OSAMOJE និង ខ្សែប្រយុទ្ធ ស្រ៊េន មិនា ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ដែលនឹងដឹកនាំដោយលោក សាប៊ូន វិនតា តួនាទីជានាយកអភិវឌ្ឍយុវជន៕

Share.