ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន បាន​ណាត់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​​ល្ងាច​ថ្ងៃ​ពុធ នេះ​មុន​ធ្វើដំណើរ​មក​ប្រកួត​បើក​ឆាក​ពូល A នៅរាជធានី​ភ្នំពេញ ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022 នៅ​សប្តាហ៍​ក្រោយ។

កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​​របស់​ប្រទេស​អាស៊ាន នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០២២ នេះ​មាន៖
-វៀតណាម ប៉ះ ហ្វីលីពីន ម៉ោង​៦ល្ងាច នៅ​កីឡដ្ឋាន​Hang Day Stadium រដ្ឋធានី​ហាណូយ
-ម៉ាឡេស៊ី ប៉ះ ម៉ាល់ឌីវ ម៉ោង​៨យប់​នៅ​កីឡដ្ឋាន KLFA Stadium រាជធានី​កូឡាឡាំពួរ
-ថៃ ប៉ះ តៃវ៉ាន់ ម៉ោង​៨:៣០យប់ នៅ​កីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani

អត្ថបទពាក់ព័ន្ធ៖AFF Cup៖ កម្ពុជាប៉ះហ្វីលីពីន ចាប់ផ្ដើមលក់សំបុត្រចូលទស្សនាចាប់ពីថ្ងៃនេះទៅ

ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​តែ​ត្រៀម​ខ្លួន​ពង្រឹង​កូន​ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ស្រប​ពេល​ដែល​ប្រកួត​បើក​ឆាក​​ពូល A នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​​២០ ខែ​ធ្នូ ឆ្នាំ​២០២២៖
-កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង​៥ល្ងាច​នៅ​រាជធានី​ភ្នំពេញ
-ប្រ៊ុយណេ ប៉ះ ថៃ ម៉ោង​៨:៣០​យប់​នៅ​រាជធានី​​កូឡាឡាំពួរ (ទឹក​ដី​កណ្តាល)
ពូល B វិញ​ប្រកួត​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២៖
-មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី ម៉ោង​៤:៣០នាទី នៅ​​កីឡដ្ឋាន Thuwunna Stadium ទីក្រុង​រ៉ង់ហ្គូន
-ឡាវ ប៉ះ វៀតណាម ម៉ោង​៦:៣០នាទី នៅ​កីឡដ្ឋាន New Laos National Stadium រដ្ឋធានី​វៀងចន្ទន៍

ក្រុមជម្រើសជាតិហ្វីលីពីន (រូបថត៖សហព័ន្ធបាល់ទាត់ហ្វីលីពីន)

ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គ​ជម្រុះ​តាម​ពូល​នេះ​មាន​១០​ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ដោយ​ប្រកួត​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ ហើយ​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​តាម​ពូល​ធ្វើ​ម្ចាស់​ផ្ទះ​ទៅ​តាម​ការ​ចាប់​ឆ្នោត​នៃ​វគ្គ​ជម្រុះ​តាម​ពូល។ សម្រាប់​ពូល A មាន​ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និង​ប្រ៊ុយណេ ហើយ​ពូល B មាន​​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និង​ឡាវ៕

Share.