សិល្បៈជាតិ៖ សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃថ្មីសុខទុក្ខយ៉ាងណាដែរ? ដើម្បីឱ្យប្លែកអារម្មណ៍ ថ្ងៃនេះសារព័ត៌មានត្រយងនឹងមកធ្វើការ Review បទចម្រៀង « How About Now? » របស់តារាចម្រៀង G-Devith និងអ្នកចម្រៀង Cover បែបអកកាដង់គឺ កញ្ញា សុខម រចនា ដែលកំពុងមានការពេញនិយមខ្លាំងនៅលើបណ្ដាញសង្គមយូធូប និងតាមទីកន្លែងកម្មវិធីនានា។

តារាចម្រៀងរ៉េបល្បឿនលឿនប្រចាំប្រទេសកម្ពុជាគឺ G-Devith បានបញ្ចេញបទចម្រៀងដែលមានចំណងជើងថា « How About Now? » កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ ពោលគឺបានរយៈពេល ៥ខែមកហើយ បើគិតដល់ថ្ងៃនេះតែម្ដង។ បទចម្រៀងមួយនេះ នៅពេលយើងបានស្ដាប់ហើយ នោះអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថា ទទួលបានថាមពល ១លានដងនៃការលើកទឹកចិត្តឱ្យអ្នកមានកម្លាំងចិត្តឡើងវិញ បើទោះអ្នកកំពុងខូចចិត្តក៏ដោយ។

ជាឧទាហរណ៍ ប្រយោគនៃទំនុកច្រៀងរបស់ G-Devith ត្រូវបានលាតត្រដាងពីការតស៊ូប្រឹងប្រែងរហូតមកទល់ពេលនេះ ដើម្បីតទល់នឹងសត្រូវចាស់របស់លោកដែលធ្លាប់មាក់ងាយលោកកន្លងមក។ លោកនឹងធ្វើឱ្យពួកគេមើលឃើញ និងចុះចាញ់វិញដោយខ្លួនឯង។ អារម្មណ៍នៃបទនេះបានធ្វើឱ្យអ្នកស្ដាប់វិលទៅរកវ័យកាលនៅជំទង់ ដែលធ្លាប់បានឆ្លងកាត់រឿងរ៉ាវជាច្រើន។ ពេលខ្លះទៀតសោតផ្លូវចិត្តរបស់ពួកគេក៏ទន់ខ្សោយនឹងធ្វើឱ្យពួកគេនាំខ្លួនឯងចូលទៅពាក់ពន្ធ័គ្រប់រឿងដែលនាំឱ្យមានអារម្មណ៍រំភើប។ ហើយមានខ្លះទៀតក៏មានអារម្មណ៍ថាខ្លាចគេព្រមបណ្តោយគេឱ្យជិះជាន់បានតាមចិត្ត។ ទើបបានជាបទនេះបង្ហាញពីការរើបម្រះ តស៊ូឡើង។

Original song មួយបទនេះទទួលបានការគាំទ្រខ្លាំងមែនទែនតាំងពីថ្ងៃបញ្ចេញជាផ្លូវការដំបូង ហើយរហូតមកអ្នកចូលទស្សនាដល់ទៅ 5M Views ( ៥ លានដងនៃការទស្សនា ) នៅលើយូធូប។ បទនេះដែរ ក៏មានក្រុមការងារជួយជ្រោមជ្រែងនៅពីក្រោយនៃការផលិតដូចជា ៖ Producer: Dit-Way Composer: Dit-Way Mix & Master: DIT-WAY & SAMI សាមី Director: Athika DOP: Tep Nimith Artwork by: RockstarMade Location : Swag Auto 2។

រហូតមកទល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២នេះ Color របស់បទចម្រៀង « How About Now? » ត្រូវបានផ្លាស់ប្ដូរពណ៌សម្បុរទាំងស្រុង ដោយចាកចេញពីបទរ៉េបបែប Hip-Hop ប្រែរសជាតិមកជាចង្វាក់បែបកន្ត្រឹម​អកកាដង់​វិញម្ដង ជាការបកស្រាយរបស់កញ្ញា សុខម រចនា

ដោយសារតែភ្លេងថ្មីស្ដាប់ទៅប្លែកត្រចៀក ជាពិសេសបូករួមទាំងទឹកដមសំឡេងរបស់អ្នកច្រៀងស្រីយ៉ាងពីរោះរន្ថើនទៀតនោះ ទើបធ្វើឱ្យបទចម្រៀង Cover របស់កញ្ញា សុខម រចនា មានសន្ទុះគាំទ្រខ្លាំងជាងម្ចាស់ដើម G-Devith ។ ក្រោយមួយនេះបានបញ្ចេញនៅលើបណ្ដាញសង្គមយូធូប គេបាន​កត់​សម្គាល់​ថា​ ទោះទៅទីណាក៏លឺតែបទមួយនេះដែរ មិនថាទីសាធារណៈ រោងការ ផ្សារទំនើប កម្មវិធីជប់លៀង នោះគឺលឺគេចាក់បទនេះសឹងតែគ្រប់កន្លែងតែម្ដង។

បើយើងគិតមកត្រឹមថ្ងៃទី ១២ ខែធ្នូនេះ ត្រឹមរយៈពេលតែជិត២ប៉ុណ្ណោះ បទ « How About Now? » Cover បែបអកកាដង់រកបានអ្នកទស្សនាគាំទ្រដល់ទៅជាង 5M Views ( ៥ លានដងនៃការទស្សនា ) នៅលើយូធូប។ ភាពខុសគ្នាតែ ៤ ខែប៉ុណ្ណោះ បានសបញ្ជាក់ថាឱ្យឃើញថា បទ «How About Now?» អកកាដង់ កំពុងប្រជែងទីផ្សាររបស់ Ditway យ៉ាងខ្លាំង ។ ហើយបើគិតពីចំណូលនៅលើយូធូបវិញ ក៏មិនតិចជាងគ្នាប៉ុន្មានដែរ។

ដើម្បីចង់ដឹងថាបទទាំងពីរនេះស្ដាប់ទៅមានអារម្មណ៍ប្លែកគ្នាយ៉ាងណានោះ តោះកុំឱ្យខាតពេលយូរមកស្ដាប់ទាំងអស់គ្នា។ ហើយកុំភ្លេច Comment ប្រាប់ត្រយងនៅខាងក្រោមនេះផង៖

Share.